ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

តុលាការសម្រេចចោទប្រកាន់ឈ្មោះ ម៉ម វណ្ណា, ចាន់ សុខុម , ចាន់ សុខា និងបញ្ចូនទៅចៅក្រមស៊ើនសួរចាត់ការបន្

(ភ្នំពេញ)៖ លោកព្រះរាជអាជ្ញារង ចែ សុង    តំណាងអយ្យការអមសាលាដំបូងភ្នំពេញ បានសម្រេចចោទប្រាកាន់លើជនជាប់ចោទ១,ឈ្មោះ ម៉ម វណ្ណា ស្ថិតនៅផ្ទះលេខៈ៧៥ ផ្លូវកៅស៊ូ ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ២, ឈ្មោះចាន់ សុខុម ស្ថិតនៅផ្ទះលេខៈ៧ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣,ឈ្មោះចាន់ សុខា ស្ថិតនៅផ្ទះលេខៈ៥២ ផ្លូវបេតុង ភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទៈកំហែងយក និងញុះញញ់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៣៦៣,៣៦៤ និងមាត្រា ៤៩៤,៤៩៥  នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា៖ ជនជាប់ចោទឈ្មោះ ម៉ម វណ្ណា, ចាន់ សុខុម ,ចាន់ សុខា ទាំងបីនាក់នេះបានញុះញង់អោយប្រជាពលរដ្ឋស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រែវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាំគ្នាធ្វើការប្ដឹងតវ៉ាទាមទារយកដីជាកម្មសិទ្ធិរបស់ឈ្មោះ ជួង សុខុម និងប្រពន្ធ ស្ថិតនៅទីតាំងខាងលើ។ ក្រោយពីព្រះរាជអាជ្ញារកឃើញថាបុគ្គលទាំងបីនាក់នេះ ពិតជាមានចេតនាបង្ករអោយមានការើសអើង និងមានភាពវឹកវរដល់សណ្ដាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរដល់សង្គមយើងពិតប្រាកដមែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ដោយបុគ្គលទាំងបីនាក់នេះ គឺចង់បាននៅផលប្រយោជន៍ពីដីនេះ ប្រសិនបើពួកគាត់ទួលបានជ័យជំនះពិតមែននោះ គឺគាត់នឹងយកដីនោះមកលក់ចែកគ្នា ។

គួរំលឹកផងដែរ៖កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅ ជួង សុខុម បានដាក់ពាក្យបណ្ដឹងចូលមកអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដោយប្ដឹងឈ្មោះ ឈ្មោះ ម៉ម វណ្ណា ភេទស្រី អាយុ៧០ , ចាន់ សុខុម ភេទស្រី អាយុ៦០  ,ចាន់ សុខា ភេទស្រី អាយុ៦០ ពីបទកំហែងយក និងញុះញញ់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com