រាជធានីភ្នំពេញ ៖ បុរសម្នាក់ បេីកម៉ូតូធុនធំ DUGATI ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកឃឿនចិញ្ចេីមផ្លូវ បណ្តាលអោយហោះផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ នាវេលាម៉ោង០២និង១០នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ២៤០ នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះថា ៖ មាន សុខម៉េង អាយុ២០ឆ្នាំ មុខរបរជាងជួលជុសឡាន មានស្រុកកំណេីតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ បេីកម៉ូតូធុនធំ ១គ្រឿងម៉ាក DUGATI ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-8898 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កន្លែងកេីតហេតុ ចំណុចផ្លូវកោង កែងនឹងផ្លូវលេខ២៤០ ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកឃឿនចិញ្ចេីមផ្លូវ បណ្តាលអោយបុរសរងគ្រោះ ហោះផ្លោងបោកក្បាលនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាមយ៉ាងរន្ធត់ ចំណែកម៉ូតូខ្ទាតចេញប្រហែល៥០ម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុភ្លាមៗ ដេីម្បីយកទូរស័ព្ឌទាក់ទងរកក្រុមគ្រួសារនឹងសាច់ញាតិ ។
មួយសន្ទុះក្រោយមក បងប្អូននឹងមិត្តភក្តីជនរងគ្រោះបានមកដល់កន្លែងកេីតហេតុ ដោយឃេីញមនុស្សជាទីស្រលាញ់របស់ខ្លួនស្លាប់យ៉ាងរន្ធត់បែបនេះ បានត្រឹមនាំគ្នាយំអោបសពទាំងស្រណោះស្រណោក ស្រែកដង្ហើយហៅជនរងគ្រោះអោយភ្ញាក់ដឹងខ្លួន ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកមកធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្នសិន ៕