ខេត្តកំពតៈ ថ្ងៃទី6 ខែ កុម្ភះ ឆ្នាំ 2021នេះ ក្រុមហ៊ុន សុីរីតាត្រេឌីង ខូអិលធីឌី (Saroyan Trading Co.,Ltd) បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មីជាផ្លូវការនិងពិធីជប់លៀងប្រចាំឆ្នាំរបស់គ្រួសារសុីរីកា នៅសណ្ឋាគារឋានសួគ៏បូកគោ ខេត្តកំពត រយះពេល 2ថ្ងៃ 1យប់។
ក្រុមហ៊ុនសុីរីតាត្រេឌីង គឺជាក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ2018 ដោយលោកស្រី ជុំ លក្ខិណា។ តាមរយះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនបានធ្វើអោយផលិតផលផ្ទុះឡើងយ៉ាងឆាប់រហ័សទាំងក្នុងទីផ្សារ Online និង Offline ។
ក្រុមហ៊ុនបង្កើតឡើងដោយមានទស្សនះវិស័យចង់ជួយដោះស្រាយបញ្ហាជូនប្រជាជនខ្មែរតាមរយះការសំរិតសំរាំងផលិតផលដែលមានគុណភាពខ្ពស់ជាមួយតំលៃសមរម្យអាចទទួលយកប្រើប្រាសបាន ថែមទាំងបានបង្កើតការងារ និងចំនូលបន្ថែមជូនដល់បងប្អូនស្ត្រី ជាពិសេសស្ត្រីមេផ្ទះ។
មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានលក់ផលិតផលចំនួន 9 មុខ រួមមាន៖
1. កៅអៀកបិទបាតជើងគីណូគិ (Kinoki Detox Foot Patch)
2. ម៉ាសស្ទីមភ្នែកនុសា (Nysa Eye Steam Mask)
3. ថ្នាំដុសធ្មេញសាម៉ុនប្រៃ ណាថា (Natha Herbal Toothpaste)
4. សាប៊ូកក់សក់ ណាថា (Natha Hair Care)
5. ឡេលាបស្បែកណាថា (Natha Whitening Lotion)
6. ស្ក្រាប់ខាត់ស្បែក ណាថា (Natha Herbal Honey Scrub)
7. សាប៊ូទឹកដុសខ្លួន (Natha Body Shower)
8. សាប៊ូដុំ (Naha Moisturizing Soap)
9. នឹងប្រេង 100មុខ ណាថា (ចេញលក់ឆាប់ៗនេះ)
គួរបញ្ជាក់បន្ថែមទៀតថា រាល់សមិទ្ធិផលដែលទទួលបានយ៉ាងត្រចះត្រចង់ គឺបានមកពីភាពអំណត់អត់ធន់ ឧស្សាហ៏ព្យាយាម ទំនុកចិត្ត ការផ្តល់តម្លៃ ភាពស្មោះត្រង់ជាមួយដៃគូរសហការ អតិថិជន ថ្នាក់ដឹកនាំ និងតំណាងចែកចាយទូទាំងប្រទេស។ ក្រុមហ៊ុនក៍បានប្តេជ្ញាចិត្តថានិងបន្តបេសកកម្មនាំយកផលិតផលមានគុណភាពខ្ពស់តំលៃទាបយកមកចែកចាយដល់ប្រជាជនខ្មែរ និងបន្តបណ្តុះបណ្តាលដៃគូរចែកចាយរបស់ក្រុមហ៊ុនអោយបានទទួលនូវចំណេះដឹងថ្មីៗដែលទទួលស្គាល់ជាសកលជាបន្តទៅទៀត៕