រាជធានីភ្នំពេញ ៖ ទូរហ្គេមបាញ់ត្រី ដែលមានម្ចាស់ទីតាំឈ្មោះ(បុិន)បេីកលេងយ៉ាងរលូន ចង់សាកសមត្ថភាព ជាមួយអាជ្ញាធរសង្កាត់ច្រាំងចំរះ១ ដែលសព្វថ្ងៃនេះគេសង្កេតឃេីញ ក្នុងទីតាំងមានសុទ្ធតែក្រុមក្មេងញៀនថ្នាំ ទេីបប្រជាពលរដ្ឋមានការចាប់អារម្មណ៍ ។
ទីតាំងហ្គេមបាញ់ត្រីមួល្វែងក្រោមផ្ទះលោកពូ(ស្មាន) និងជាកន្លែងប្រមូលផ្ដុំបងតូចបងធំនេះ ស្ថិតតាមផ្លូវបត់ចូលវត្តជួនភូមិ២ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបឲ្យ អ្នកយកព័ត៌មានដឹងថា ជារៀងរាល់ថ្ងៃ គេសង្កេតឃេីញក្រុមបងធំពពាក់ពពូនគ្នាទាំងយប់ទាំងថ្ងៃនៅ ក្នុងហ្គេមបាញ់ត្រីនិងជាទីតាំងដ៏សំខាន់សំរាប់ក្រុមបងធំនិងក្រុមចែកចាយគ្រឿងញៀនគាត់ចរាចណ៍ចែកចាយ ។
ប្រភពដដែលបានបន្តថា ពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅរបស់ពួកគាត់ រស់នៅជិតនិងទីតាំងហ្គេមបាញ់ត្រីខាងលេីនេះ ដែលតែងតែ បង្កអសន្តិសុខក្នុងមូលដ្ឋានស្ទេីតែរាល់ថ្ងៃ ដែលជាហេតុបណ្ដាលអោយកូនចៅរបស់ពួកគាត់មានការភិតភ័យ។
គួររំលឹងផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យ អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាន នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជានេះ បាន ធ្វើ ឡើងនៅចំពោះមុខអភិបាលរាជធានីភ្នំពេញ ស្នងការនគរ បាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធ ក្នុងពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញកន្លងទៅ។ប្រភព÷លោកសារឿន