ភ្នំពេញ÷ទីតាំងជល់មាន់ដែលគេដឹងថាបើកទទួលអ្នកដែលញៀនល្បែងជល់មាន់និងអាប៉ោងជារៀងរាល់ថ្ងៃនៅតាមប្រឡាយលូទឹកស្អុយជិតនឹងស្ពានអាកាសស្ទឹងមានជ័យក្បែរនិងទល់មុខមន្ទីរពេទ្យរុស្ស៊ីបើកលេងយ៉ាងអាណាធិបតេយ្យសប្បាយរីករាយដោយមិនដែលឃេីញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ។
បើតាមប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរទីតាំងសង្វៀនជល់មាន់និងបាញ់អាប៉ោងបានបញ្ជាក់ថា ម្ចាស់ទីតាំងនេះឈ្មោះឆើតជាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាជារៀងរាល់ថ្ងៃជាពិសេសថ្ងៃសុក្រថ្ងៃសៅរ៍នឹងថ្ងៃអាទិត្យគេឃើញអ្នកដែលញៀនល្បែងជល់មាន់ភ្នាល់ម្ដងៗរាប់ពាន់ដុល្លារប៉ុន្តែលោកម៉េងវិមានតារាអធិការនគរបាលខណ្ឌមានជ័យ
នឹងលោកណេងមឿននាយប៉ុស្តិ៍ស្ទឹងមានជយ័២មិនហ៊ានចុះបង្ក្រាប?ពួកគាត់ងឿងឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនហ៊ានចុះបង្ក្រាបឬមួយដឹងបែរធ្វេីជាមិនដឹង?ឬក៏ត្រូវថ្នាំសណ្តំម្ចាស់ទីតាំងនេះអស់ទៅហើយទើបពុំមានចំណាត់ការទាល់តែសោះ?ហេីយ
ទីតាំងនេះស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ពួកគាត់ដែលមានលំនៅដ្ឋានក្បែរទីតាំងនោះបានសំណូមពរទៅលោកអភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួងស្រេង និងលោកឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមឯកឧត្តមទាំងពីរមេត្តាចុះបង្រ្កាបហ្នឹងមានវិធានការក្តៅចំពោះម្ចាស់ទីតាំងទាំងនេះផងដោយសារតែពួកគាត់ពិបាកក្នុងការរស់នៅពេលភ្នាល់ម្តងៗស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកងធ្វើឲ្យប៉ះពាល់នឹងរំខានដល់ការរស់នៅរបស់ពួកគាត់។
ជាពិសេសដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាពស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំដែលបានដាក់បទបញ្ជាឲ្យអនុវត្តទូទាំងប្រទេស៕