ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពុទ្ធោ មន្ត្រីប៉ូលីសប៉ុស្តិ៍ព្រែកថ្មីខណ្ឌច្បារអំពៅម្នាក់សង្សយ័ប្រេីប្រាស់ថ្នាំញៀនលេីសកម្រិតឈរនិយាយរវេីរវាយម្នាក់ឯងទាំងសំលៀកបំពាក់ឯកសណ្ឋានជានគរបាលជាតិ

រាជធានី​ភ្នំពេញ ៖ ហួសចិត្ត​ដែល​បុរស​ម្នាក់ ពាក់​ឯកសណ្ឋាន​ជា​មន្ត្រីប៉ូលិស មកឈរ​និយាយ​រវើរវាយ នៅ​ផ្លូវ​ព្រះ​ន​រោ​ត្ដម កែង​និង​ផ្លូវ​១៣៦ បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ និង​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចុះមក​សួរនាំ​។

​ហេតុការណ៍​ហួសចិត្ត​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​កែង​និង​ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភព​សមត្ថកិច្ច​ខណ្ឌដូនពេញ ដែល​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ថា មាន​បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រីនគរបាល ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​២០១៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1DD-0954 បានមក​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ រួចមក​លុតជង្គុង​សំពះ​ការដ្ឋាន​សំណង់​ដែល​កំពុង​សាងសង់ រួច​ឈរ​ដូច​គោរព​ទង់ជាតិ ហើយ​និយាយ​រវើរវាយ​ថា​ពួក​អស់លោក​ទាំងអស់គ្នា​មាន​មើលឃើញ​ដូច​ខ្ញុំ​អត់ (​មាន​ទង់ជាតិ​រហែក​ចំ​រូប​ប្រាសាទ​អង្គរ​) គ្មាន​អ្នកណា​មើលឃើញ​ទេ អស់លោក​មានចិត្ត​អត់។

​ដោយ​សមត្ថកិច្ច​ខណ្ឌ​ដូច​ពេញ​ឃើញ​នូវ​ភាព​រវើរវាយ​រប​ស់បុ​រស​ខាងលើ ទើប​មើល​ឈ្មោះ​និង​អត្តលេខ រួច​បោះដៃ​តាម​វិទ្យុទាក់ទង សួរ​តាម​បណ្ដា​ខណ្ឌ ភ្លាមៗ​នោះ​ក៏មាន​ខណ្ឌ​ច្បារអំពៅ ប្រាប់ថា​ជា​មន្ត្រីប៉ូលិស​ខណ្ឌ​របស់​គាត់ ។

​ក្រោយពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បាន​យក​រថយន្ត​ដឹក​បុរស​ខាងលើ​ដោយ​ប្រាប់ថា គាត់​ពិតជា​មន្ត្រីប៉ូលិស​ខណ្ឌ​គាត់​មែន ដែលមាន​ឈ្មោះ អុន សំអន ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ព្រែក​ថ្មី បច្ចុប្បន្ន​ជាប់​ពិន័យ​នៅ​អធិការ​ខណ្ឌ​ច្បារអំពៅ ពាក់ព័ន្ធ​និង​ករណី​ធ្លាប់ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន និង​ធ្លាប់​អប់រំ​ជាច្រើនលើក​ច្រើនសា​រ​រួចមកហើយ​។

ប្រជាពលរដ្ឋដែលឃេីញហេតុការណ៍បានលាន់មាត់ស្ទេីរតែគ្រប់គ្នាថា តេីឲ្យពួកគាត់សង្ឃឹមទៅលេីអ្វីទៀត សូម្បីតែបុគ្គលម្នាក់នេះជាសម្ថកិច្ចក៏ប្រេីប្រាស់ថ្នាំញៀនដែរ
មិនគួរណាឡេីយសម្ថកិច្ចម្នាក់នេះជាអ្នកបង្ក្រាបការប្រេីប្រាស់នឹងជួញដូរថ្នាំញៀន បែរជាជក់ថ្នាំញៀនដោយខ្លួនទៅវិញ
នេះពិតជាសំណាងហីយដែលបុគ្គលម្នាក់គ្មានអាវុធនៅនឹងដៃតែបេីមានអាវុធនៅនឹងដៃវិញមិនដឹងថាមានជនរងគ្រោះប៉ុន្មានអ្ននោះទេ

ពលរដ្ឋបានស្នើសុំដល់ ឧត្តមសេនីយ៍ឯក
ស ថេត   អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយមើលមន្ត្រីក្រោមឱវាទរបស់ខ្លួនផង

​ក្រោយ​ពេលហៅ​ឲ្យឡើង​រថយន្ត​មិន​ព្រម​ឡើង ទើប​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បង្ខំចិត្ត​វាយខ្នោះ​រុញ​បញ្ចូល​ក្នុង​រថយន្ត ដឹក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ចាត់ការ​បន្ត​តាម​វិន័យ​កងកម្លាំង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com