ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឈ្មោះ នូវ ដែលគេដឹងថាជាម្ចាស់រណ្ដៅខ្សាច់នៅស្រុកបាទីលួចសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈដោយមិនបាច់សុំច្បាប់អាជ្ញាធរ ហើយសាងសង់បានយ៉ាងរលូនទៅវិញ

(ខេត្តតាកែវ)៖ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងដែលកំពុងសាងសង់ដោយពុំមានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវស្ថិតនៅក្នុងភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កំពុងបានលួចសាងសង់ជិតរួចហើយដោយម្ចាស់ស្ថាននីប្រេងឥន្ធនៈមានឈ្មោះលោក នូវ ដែលគេដឹងថាជាម្ចាស់រណ្ដៅខ្សាច់និងរណ្ដៅដីដុះស្លែក្នុងស្រុកបាទី បានធ្វើការសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ដោយមិនមានការសុំច្បាប់នោះទេ។

នេះបើតាមសំដីលោកអភិបាលស្រុកបាទីបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី 18 ខែកុម្ភៈឆ្នាំ 2021 នេះថាលោកមិនបានដឹងពីរឿងមានការសាងសង់ស្ថានីយនៅភូមិ ឃុំ ខាងលើនោះទេ ហើយលោកថាចាំឲ្យមន្ត្រីរបស់លោកឆែកមើលសិន។
ចំណែកឯលោកប្រធានភូមិបាលស្រុកបាទីវិញលោកបានថ្លែងប្រាប់មកអង្គភាពសារព័ត៌មាន(រស្មីសំពៅមាស)ថារឿងការសាងសង់លោកមិនបានដឹងនោះទេឲ្យសួរទៅច្រកចេញចូលតែមួយទៅបានដឹងព្រោះឥឡូវនេះរាល់ឯកសារទាំងអស់គឺតម្រូវយកមកដាក់ច្រកចេញចូលតែមួយហើយទើបបានមកដល់ដៃលោក។ ហើយចំណែករឿងស្ថានីយប្រេងឥន្ធនៈរបស់លោក នូវ នេះដែរគឺមិនទាន់មានការសុំច្បាប់នៅឡើយនោះទេ នេះបើតាមលោកបានសួរទៅអ្នកនៅច្រកចេញចូលតែមួយ។

ដូច្នេះហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាម្ចាស់ស្ថានីយប្រេងឥន្ធនៈសែនព្រេនត្រូវគ្នាស្ងាត់ៗហើយមើលទៅបានជាលោកអភិបាលស្រុកបាទីឆ្លើយថាអត់បានដឹងទៅវិញ។ព្រោះរាល់ការសុំច្បាប់សាងសង់ឬសុំច្បាប់អ្វីមួយត្រូវតែសុំទៅដល់ស្រុកបានអាចសាងសង់បាន ពុំដូច្នោះទេនឹងត្រូវមានការចុះហាមឃាត់ពីរអាជ្ញាធរស្រុកហើយ ចុះហេតុអ្វីបានជាឈ្មោះ នូវ ដែលគេដឹងថាជាម្ចាស់រណ្ដៅខ្សាច់និងរណ្ដៅដីដុះស្លែនៅស្រុកបាទីម្នាក់នេះ មិនបាច់សុំច្បាប់ តែបែរជាសាងសង់បានយ៉ាងរលូនទៅវិញ។

ជុំវិញបញ្ហាទាំងអស់នេះអង្គភាពគេហទំព័រ(រស្មីសំពៅមាស)ពុំអាចទំនាក់ទំនងទៅលោកអភិបាលស្រុកម្ដងទៀតបាននោះទេ ព្រោះលោកអភិបាលស្រុកមិនព្រមលើកទូរសព្ទទាល់តែសោះ៕ ប្រភពទាំងស្រុងពី÷(រស្មីសំពៅមាស)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com