ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើត ឡើងរវាងរថយន្ត២ គ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាម ៗ

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តធន់តូចជាមួយ

និងរថយន្តធន់ធំបានបណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ
កាលពីវេលា ១២:១៥នាទី ថ្ងៃទី២៣ ខែកុម្ភៈ
ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៤
ស្ថិតក្នុងចន្លោះស្រុកអង្គស្នួលខេត្តកណ្ដាល
ជាមួយនឹងព្រំប្រទល់ខេត្តកំពង់ស្ពឺ ។

នេះបើយោងតាមគណនី facebook ជាផ្លូវការរបស់ឧត្តមសេនីយ៍ ទី ចំរើនកុសល បានឲ្យដឹង
ថាឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានបណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុដែលគេស្គាល់ថាឈ្មោះ ប៉ុន សារឿន អតីតជាអនុរដ្ឋលេខាធិការរបស់ក្រសួងបរិស្ថាន ដែលជាអ្នកបើកបរ រថយន្ដម៉ាក ម៉ាស់ដា BT-50 ពណ៌ ស ពាក់ស្លាកលេខ
ព្រះសីហនុ 2C-4536 ។

ចំណែករថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្តធន់ធំរបស់កងដឹកជញ្ជួនពណ៌ត្រេអុី ពាក់ស្លាកលេខកងខេមរៈភូមិន្ទ 4-2409
ហើយ ក្នុងហេតុការណ៍នេះផងដែរ យើងមិនទាន់ដឹងថាតើភាគខាងណាខុសខាងណាត្រូវនៅឡើយទេបន្ទាប់ពីកើតហេតុតៃកុងរថយន្តធុនធំ បានរត់គេចខ្លួនបាត់ស្រម៉ោល។

បន្ទាប់ពីកើតហេតុគេឃើញមានកម្លាំងសមត្ថ
កិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការវាស់វែងនិងយករថយន្តទាំង ២ គ្រឿងទៅរក្សា
ទុកដើម្បីរង់ចាំការដោះស្រាយ ចំណែកសាកសពត្រូវបានដឹកយកទៅខេត្តព្រះសីហនុ និងប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com