(ព្រៃវែង)៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីចាប់រំលោភក្មេងស្រី អាយុ១០ឆ្នាំបានសម្រេចចំនួន២លើក។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិរការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនសង្ស័យឈ្មោះ រ័ត្ន យ៉ាន់ ភេទប្រុសអាយុ៧៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
រីឯក្មេងស្រីរងគ្រោះឈ្មោះ ក. ច.ន. អាយុ ១០ឆ្នាំ មានទីលំនៅភូមិជាមួយជនសង្ស័យ។
បេីតាមប្រភពបានឲ្យដឹងថា៖ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីទទួលពាក្យបណ្តឹង ពីឈ្មោះ សែ រ៉ា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិរការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ជាម្តាយបង្កើតជនរងគ្រោះ)។
នៅចំពោះមុខសមត្ថកិច្ចPM ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបាន ចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីឈ្មោះ ក.ច.ន.អាយុ១០ឆ្នាំ បានសម្រេចចំនួន០២លើក ពិតប្រាកដមែន។
បច្ចុប្បន្ន៖ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕