ខេត្ដបន្ទាយមានជ័យ៖ ស្ត្រីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម លើឡៅតឿ បន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពមាន ឈ្មោះហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី មកស្នាក់នៅបន្ទប់ជួលលេខ៥ ផ្ទះជួលភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត មុខរបរធ្វើការនៅក្រុមហ៊ុនកាសុីណូពូលី ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុនោះនៅវេលាម៉ោង៨យប់ឈ្មោះ ប៉ាត ស្រីល័ក្ខ អាយុ២៩ឆ្នាំភេទស្រី ត្រូវជាមិត្តភ័ក្តិ បានវិលត្រឡប់មកពីធ្វើការវិញលុះមកដល់បន្ទប់ឃើញបិទទ្វារចាក់សោរជាប់ទោះបីខិតខំគោះទ្វារយ៉ាងណាក៏មិនឮទើបយកកូនសោរចាក់ទ្វារស្រាប់តែឃើញ សព ឈ្មោះ ហួន ស្រី ដេកស្លាប់លើគ្រែដោយមានឈាមជាប់និងដងខ្លួនផងហើយបានរាយការណ៍មកសមត្ដកិច្ច។
ក្រោយពីសមត្ថពិនិត្យសពរួចរាល់ហើយបានធ្វើការសន្និដ្ឋានថាសពនេះប្រហែលជាស្លាប់ដោយអំពើឃាតកម្ម។
ករណីនេះ ប៉ូលីសដាក់ការសង្ស័យថាជាករណីឃាតកម្មខណះស្ត្រីវ័យក្មេងដេកស្លាប់ក្នុងថ្លុកឈាម ហើយបានកុំបន្តស្រាវជ្រាវវែកមុខឃាតករ៕