(ក្រុងប៉ោយប៉ែត)÷ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនយកទៅសួរនាំបន្ទាប់ពីមានករណីឃាតកម្មលើនារីវ័យជាងម្ភៃឆ្នាំម្នាក់ដោយត្រូវបានគេអារ.កសម្លាប់នៅបន្ទប់ជួលលេខ៥នៅវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃទី០២ ខែមីនាឆ្នាំ២០២១ ឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សពនារីរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំជាបុគ្គលិកកាស៊ីណូរស់នៅភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែត។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីដែលនារីរងគ្រោះស្លាប់នេះគឺគាត់បានជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្តិ ហើយមុនកើតហេតុមិត្តភក្តិរបស់នាងរងគ្រោះទៅធ្វើការបាត់ ដោយជនរងគ្រោះនៅម្នាក់ឯង។លុះដល់វេលាកើតហេតុមិត្តភក្ដិរបស់ជនរងគ្រោះត្រឡប់មកពីធ្វើការវិញនៅពេលល្ងាចក៏ឃើញបន្ទប់ទ្វារមានជាប់សោពីខាងក្នុងទើប បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្ដង។ករណីនេះខាងលើគេអាចសង្ស័យស្លាប់តាំងពីព្រឹកមកម្ល៉េះ ព្រោះល្ងាចហើយទើបដឹង ពេលមានមនុស្សទៅគោះទ្វារបន្ទប់ទើបបង្កឲ្យភ្ញាក់ផ្អើលកើតមានឡើងតែម្ដង។
ប្រភពមួយទៀតបានឲ្យដឹងថាសពនារីរងគ្រោះមានស្នាមចាក់ជាច្រើនកាំបិត រួមទាំងមានស្នាមអារ.ក ហើយយកភួយគ្របពីលើសព។ ចំណែកដៃទាំង២របស់នាងរងគ្រោះត្រូវជនមិនស្គាល់មុខយកអាវទ្រនាប់ចងភ្ជាប់បន្ថែមទៀត។ ក្រោយពីបង្កការភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រា វ តែប្រភពថាជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីខាងលើនោះសុំមិនបញ្ចេញឈ្មោះត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនមកសួនាំដែលជននេះជាជនជាតិខ្មែរ តែករណីនោះគេមិនទាន់ដឹងជាករណីប្លន់ឬជារឿងស្នេហាត្រីកោណឡើយព្រោះកម្លាំងជំនាញកំពុងតែស្រាវជ្រាវបន្ថែម÷ នេះជាព័ត៌មានបឋម ព័ត៌មានលម្អិតយ៉ាងណាយើងនឹងជម្រាបជូនពេលក្រោយ