ភ្នំពេញ.ជនជាតិវៀតណាមដែលមកស្រុកខ្មែរបានបីថ្ងៃបែកថ្នាំរត់ចូលផ្ទះឱសថស្ថានពេជ្រសុទ្ធាវីធ្វេីអោយភ្ញាក់ផ្អេីលទាំងព្រឹក។
មុនពេលមុនពេលកើតហេតុវេលាម៉ោងប្រមាណ១០.២៥ ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩នេះមានបុរសជនជាតិវៀតណាម៤នាក់បានឈរជជែកគ្នានៅខាងមុខផ្ទះ ១៩ ផ្លូវ ២៨៦ស្ថិតក្នុងសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងជាផ្ទះឱសថស្ថានពេជ្រសុទ្ធាវី
មិនដឹងជជែករឿងអ្វីស្រាប់តែជនជាតិវៀតណាមម្នាក់ក្នុងចំណោម ៤ នាក់បានរត់ចូលទៅក្នុងផ្ទះឱសថស្ថានហើយបានរត់ចេញមកក្រៅវិញ។
ស្រាប់តែជនជាតិវៀតណាមដែលបានរត់ចូលទៅក្នុងផ្ទះឱសថស្ថានខាងនោះរត់ចូលម្ដងទៀតហើយបានរត់ទៅជាន់ទី១ចូលទៅក្នុងផ្ទះបាយរបស់ស្ថាននោះរួចក៏បានទាញទ្វារបន្ទប់ផ្ទះបាយបិទហើយបានខ្ទប់មាត់ចុងភៅជាស្ត្រីពីរនាក់មិនអោយស្រែកនឹងមិនអោយទូរស័ព្ទមកខាងក្រោមឃើញដូច្នោះជនជាតិវៀតណាម៣នាក់ទៀតដែលឈរនៅមុខផ្ទះកើតហេតុក៏បានរត់ចូលទៅខាងក្នុងដើម្បី
ទៅហៅជនជាតិវៀតណាមនោះចេញមកក្រៅឃើញសភាពការណ៍មិនស្រួលម្ចាស់ស្ថានពេជ្រសុទ្ធាវី បានយកសោរទៅចាក់ទ្វារពីខាងក្រៅនោះហើយបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សង្កាត់អូឡាំពិក។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូឡាំពិកបានមកដល់រួចក៏បានវាយខ្នោះជនជាតិវៀតណាមម្នាក់នោះក្នុងចំណោម៤ នាក់ចំណែក៣នាក់ទៀតត្រូវបានសមត្ថកិច្ចហៅទៅសាកសួរប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ។
ក្រោយពេលដែលសមត្ថកិច្ចធ្វើតេស្តទឹកនោមទើបដឹងថាជនជាតិវៀតណាមម្នាក់នេះបែកថ្នាំ
ចំណែកម្ចាស់ឱសថស្ថានរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងផ្តល់អ្វីនោះទេ
គ្រាន់តែសំណូមពរទៅសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទ÷ប៉ក់ចំរ៉ុង