ភ្នំពេញ៖ ដេប៉ូខ្សាច់មួយកន្លែងស្ថិតនៅក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជយ័ បង្កសម្លេងរំខានដល់ពលរដ្ឋដែលរស់នៅក្បែដេប៉ូនោះ។
ប្រភពច្បាស់ការបានឲ្យដឹងថាម្ចាស់ដេប៉ូខ្សាច់ខាងលើនេះគឺជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល កន្លងមកម្ចាស់ដេប៉ូខ្សាច់ខាងលើនេះបានបូមខ្សាច់ដាក់នៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យតែត្រូវបានផ្លាស់ប្តូទីតាំងមកផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យដោយមូលហេតុផ្លូវ៦០ម៉ែត្រគឺជាផ្លូវសម្តេច តេ ជោ ហ៊ុន សែន ធ្វើតំណើររៀងរាល់ថ្ងៃ។
ដេប៉ូខ្សាច់ខាងលើបង្កសម្លេងរំខានដល់ពលរដ្ឋតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង១២យប់បើនិយាយពីបរិស្ថានវិញរឹតតែប៉ះពាល់យ៉ាងខ្លាំងដោយរថយន្តធំៗដឹកខ្សាច់មិនព្រមគ្របឲ្យបានត្រឹមត្រូវហុយពាសពេញផ្លូវ។
ពលរដ្ឋដែររស់នៅក្បែទីតាំងខាងលើបាន រអ៊ូរទាំថាតាំងពីបើកដេប៉ូខ្សាច់មកពួកគាត់ពិបាករស់នៅណាស់ណាមួយថ្លង់សម្លេងរថយន្តធំៗចេញចូលដឹកខ្សាច់ទាំងយប់ទាំងថ្ងៃ ហើយហុយផ្សែងរថយន្តផងហុយខ្សាច់ផងចូលពេញក្នុងផ្ទះ។
ពលរដ្ឋបានសំណូមពរដល់អាជ្ញាធរដែរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេតា្តចុះមកមើលផងបើបណ្តោយឲ្យម្ចាស់ដេប៉ូខ្សាច់ខាងលើធ្វើអ្វីតាមតែអំពើចិត្តបែបនេះតើប្រជាជនរស់នៅរបៀបម៉េច។