ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អភិបាលខេត្តកណ្ដាលឯកឧត្តមគង់សោភ័ណ្ឌអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ដ

ខេត្តកណ្ដាល៖ ស្ថិតក្នុងកាលៈទេសៈ នៃការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវ កូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា ពិសេសក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការសាលាខេត្តកណ្ដាល។

 

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ត្រីរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ជាងនេះទៀត បើទោះបីជាខេត្តកណ្ដាល មានការកើនឡើងអ្នកផ្ទុកមេរោគកូវីដ-១៩ តែមន្ត្រីរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងល្អ តាមវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធីបង្ការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ បានយ៉ាងល្អ ទើបធ្វើឱ្យមន្ត្រីរបស់រដ្ឋបាលខេត្ត មិនមានពាក់ព័ន្ធ និងឆ្លងមេរោគកូវីដ-១៩ឡើយ។

 

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសមន្ត្រីដែលផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវបន្តរក្សាអនាម័យជាប្រចាំ ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

 

ជាងនេះទៀត ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានស្នើយ៉ាងទទូច ដល់មន្ត្រីរាជការទាំងអស់ ប្រសិនបើមិនមានការចាំបាច់ សូមកុំចេញក្រៅ ពិសេសក្នុងកំឡុងពេលចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន អនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

 

ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល ក៏បានឧបត្ថម្ភ ជូនមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសម្លាប់មេរោគ ១ដប ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។

 

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៣  ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៨៩៤នាក់ យកសំណាកបាន ១៤២៤៧នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៩៥៥នាក់ នៅផ្ទះចំនួន ១០២២៣នាក់ មានករណីវិជ្ជមានចំនួន ២៥១នាក់ និងករណីជាសះស្បើយចំនួន ៣៩នាក់។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com