រតនគិរី៖ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបានធ្វើសកម្មភាព បាញ់ប្រហារទៅលើមន្ត្រីនគរបាលម្នាក់ បណ្តាលឲ្យស្លាប់ក្នុងហាងកាហ្វេនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីព្យាយាមរត់គេខ្លួន ។ សមត្ថកិច្ចបានដកហូតកាំភ្លើងដើម និងរថយន្តមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាពពីខ្មាន់កាំភ្លើង ។
បុរសជាជនរងគ្រោះឈ្មោះ ផន ទុំ មានតួរនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងហាងកាហ្វេ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា ៣ទៅ៤នាក់ បានជិះរថយន្តមួយគ្រឿងម៉ាកFord Ranger មកឈប់ជិតទីតាំងកើតហេតុ ហើយចុះដើរសំដៅទៅកាន់ជនរងគ្រោះ ហើយបាញ់ចំក្បាល់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ។ បន្ទាប់មកខ្មាន់កាំភ្លើងបានឡើងរថយន្ត ហើយជិះគេចខ្លួនតែម្តង ។
ទោះបីជាយ៉ាង ពុំមានប្រភពច្បាស់ការណ៍ណាមួយបញ្ជាក់នៅឡើយ ចំពោះមូលហេតុដែលឈានទៅដល់ការបាញ់ប្រហារទៅលើជនរងគ្រោះបែបនេះ(ព័ត៌មានលំអិតអង្គភាពយេីងខ្ញុំនឹងផ្សាយបន្តនៅពេលក្រោយ)
ដោយ÷ប៉ក់ចំរ៉ុងcrn news