ភ្នំពេញ.ករណីហឹង្សានេះកើតហេតុនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង២២ម៉៣០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្សយ័ដៃដល់ដែលសម្ថកិច្ចបង្រ្កាបបានមានឈ្មោះ តែម ស្រស់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ មានផ្ទុកសារធាតុញៀន។
វត្ថុតាងដែលសម្ថកិច្ចដកហូតបានរួមមាន
ដាវកែច្នៃចំនួន១ដេីមជារបស់ជនសង្សយ័។
ជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបររថយន្ត។
សូមរំលឹកថានៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បានជិះម៉ូតូឌុបមិត្តភក្កិ០២នាក់ឈ្មោះ សាន ភេទ ប្រុស និង ឈ្មោះ សុខ លី ភេទ ប្រសុ ចេញពីសង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ
ត្រឡប់ទៅផ្ទះនៅភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ចំណុចមុខផ្ទះរបស់ជនសង្ស័យឈ្មោះ តែម ស្រស់ ជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បានស្រែកឡូឡា ហើយក៏បើកហួសម៉ូតូទៅផ្ទះរបស់មិត្តភក្កិឈ្មោះ សាន និង ឈ្មោះ សុខ លី ដែលនៅក្បែរផ្ទះជនសង្ស័យបន្ទាប់មកជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បានជិះម៉ូតូម្នាក់ឯងត្រឡប់មកវិញស្រាប់តែជនសង្ស័យឈ្មោះ តែម ស្រស់ បានយកដាវកែច្នៃចំនួន០១ដើមកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង ឥណ្ឌា បណ្តាលឲ្យរបួសចំកចំហៀងខាងឆ្វេង
ហើយអ្នកជិតខាងបានចូលទៅជួយឃាត់ ក្នុងពេលនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានទៅដល់ក៏នាំខ្លួនជនសង្ស័យឈ្មោះ តែម ស្រស់ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលេីចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ តែម ស្រស់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
ដោយ÷ប៉ក់ចំរ៉ុងcrn news