ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកវីស្តូមកលាក់ទុកក្នុងព្រៃត្រែងជាប់នឹងមាត់ត្រពាំងនៅក្បែនឹងដីឡូមួយកន្លែងដែលគេមិនទាន់នឹងសាងសង់ហើយបានមកចងកជាប់នឹងមែកអំពឹលទឹកហូបផ្លែសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុនោះទេហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី១១ ខែសុភា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សពជនរង់គ្រោះគឺជាបុរសមិនទាន់មានអ្នកណាម្នាក់ស្គាល់អត្ដសញ្ញាណបស់គាត់នៅឡើយទេ។
តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋអ៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានចូលទៅក្នុងព្រែកត្រែងនោះដើម្បីរកបត់ជើង ក៏ស្រាប់តែប្រទះឃើញរថយន្តម៉ាកវីស្តូពណ៏លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AS-6150 ក៏មានការសង្ស័យទើបដើរត្រឡប់មកក្រោយវិញក៏ស្រាប់តែប្រទះឃើញបុរសម្នាក់ចង់កសម្លាប់ខ្លួននៅជាប់នឹងមែកអំពើទឹកហូបផ្លែ បង្កការភ្ញាក់ផ្អើលក៍បាននាំគ្នារត់មកចោមរោមមើលហើយ ក៏បានរាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយត្រួតពិនិត្យមើលឃើញថាមានមនុស្សចងកសម្លាប់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចទាក់ទងទៅជំនាញផ្នែកឱ្យចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ទើបដឹងបុរសម្នាក់នេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។
សពត្រូវបានប្រគល់ឱ្យរថយន្តសាមុយដឹកយកទៅរក្សាទុកនៅវត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។