ខេត្តឧត្ដរមានជ័យ. ប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារមកពី ៥ ភូមិតំណាងឲ្យប្រជាពលរដ្ឋ ២សង្កាត់គឺសង្កាត់កូនគ្រៀលសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
បានចោទប្រកាន់ទៅក្រុមហ៊ុន សានហ៊ាង កម្ពុជាអាហរណ័ នីហរណ័ ថាមិនឲ្យពួកគាត់ចូលអាស្រ័យផលនៅលើដីរបស់ពួកគាត់
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១២ ខែឧសភាឆ្នាំ ២០២១ នេះប្រជាពលរដ្ឋមកពី ៥ភូមិបានចេញមកទាមទារតវ៉ាទៅនឹងក្រុមហ៊ុន សានហ៊ាង កម្ពុជា អាហរ័ណ នីហរ័ណ ថាបានរារាំងមិនឲ្យពួកគាត់ចូលបង្កបង្កើនផលស្របពេលដែលរដូវវស្សាបានឈានមកដល់នៅពេលនេះ។
បើយោងតាមអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ នាយកដ្ឋានប្រតិបត្តិការ
ក្នុងប្រទេសសាខាទី ៣ ក្រុមប្រតិបត្តិការខេត្តឧត្តរមានជ័យលេខ ០៤១/២០១៨ ស.ស
ចុះនៅថ្ងៃចន្ទ០៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព ស ២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០១៨ បានស្នេីសុំដីទៅអភិបាលខេត្តឧត្តរមានជ័យចំនួន ៦៨១៦៣ ហិកតា ស្ថិតនៅសង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យដើម្បីអោយគ្រួសារកងទ័ពបង្កបង្កើនផលហើយក៏មានចំណារឯកភាពពីឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ នាសម័យនោះនិងលោក សូត្រស៊ីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យចូលរួមចុះហត្ថលេខាផងដែរ។
ឯកឧត្តម វ៉ាត់បារ៉ានីន អភិបាលរងខេត្តឧត្តរមានជ័យបានសំណូមពរនឹងសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយមានភាពអត់ធ្មត់រង់ចាំអាជ្ញាធរថ្នាក់មូលដ្ឋាននិងខេត្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋជៀសវាងការប្រើប្រាស់អំពើហិង្សា ផ្សេងៗដាច់ខាត។
រាល់ការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើក្រុមហ៊ុន សានហ៊ាង កម្ពុជា អាហរ័ណ នីហរ័ណនេះអង្គភាព CRN News យើងខ្ញុំមិនទាន់បានទំនាក់ទំនងទៅក្រុមហ៊ុនដើម្បីធ្វើការបកស្រាយនៅឡើយទេព្រោះអត់មានលេខទូរសព្ទសង្ឃឹមថាក្រុមហ៊ុននឹងធ្វើការបកស្រាយចំពោះការចោទប្រកាន់របស់បងប្អូនប្រជាពលរដ្ឋទាំងជាង ២០០ គ្រួសារនេះ៕អត្ថបទ+រូបភាព គង្គា០៦