រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។
នេះបើតាមមន្ដ្រីនគរបាលជាន់ខ្ពស់ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ។
កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជននេះរួមគំនិតជាគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សូមជម្រាបថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់រួចមកហើយ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវជាប្ដីរបស់ឈ្មោះ តាង គីមហៀងនេះ។ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។
ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ៕ពូឃ្លោក