ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឣុញនោះ! លោក លឹម វុទ្ធី ជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោ  ចាក់ដីរំលោភច្រាំងទន្លេធ្វើជាកម្មសិទ្ធិក្រោមលេសថាស្ថាបនាផ្លូវជូនប្រជាពលរដ្

(រាជធានីភ្នំពេញ)៖ ដីច្រាំងទន្លេមួយកន្លែងស្ថិតនៅ ភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានលោក លឹម វុទ្ធីដែលប្រជាពលរដ្ឋល្បីថាជាកូនប្រសារឧកញ៉ា តាំង ផេងប៉ោង ជាថៅកែថ្នាំលាបនិងកញ្ចក់  បានចាក់ដីរំលោភដីច្រាំងទទន្លេ របស់រដ្ឋយ៉ាងរំភើយ ដោយបានរត់ការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរក្រោមលេសកុហកថាស្ថាបនាផ្លូវ១ខ្សែរទំហំ៨ម៉ែត្រជូនប្រជាពលរដ្ឋ ។

នេះបើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ដែលឣង្គភាពសារព័ត៌មានយើងខ្ញុំទទួលបាន។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយទទួលបានដំណឹងថា លោក លឹម វុទ្ធី ឣះឣាងខ្លួននឹងស្ថាបនាផ្លូវ១ខ្សែដែលមានការខូចខាតជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការអបអរសាទរ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០  លោក លឹម វុទ្ធី បានស្នើសុំស្ថាបនាផ្លូវបេតុង១ខ្សែរទំហំ៨ម៉ែត្រភ្ជាប់ពីភូមិក្បាលជ្រោយ និងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឣះឣាងតំណាងឲ្យប្រជាពលរដ្ឋ១៣៦គ្រួសារនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាត ប៉ុន្តែត្រូវអនុវត្តតាមនីតិវីធី និងបទដ្ឋានបច្ចេកទេសរបស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

ផ្ទុយទៅវិញឣ្វីដែលប្រជាពលរដ្ឋនឹកស្មានមិនដល់នោះគឺ លោក លឹម វុទ្ធីបែរជាកុហកប្រជាពលរដ្ឋមានចេតនាទុច្ចរិតក្រោមលេសដើម្បីបន្លំភ្នែកមហាជនឆ្លៀតឱកាសចាក់ដីរំលោភច្រាំងទន្លេមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនសោះ។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងតំបន់នោះមានការសោកស្ដាយនិងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់លោក លឹម វុទ្ធី ហើយបានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាពិនិត្យមើលចំពោះទង្វើខុសច្បាប់ដែលរំលោភបំបពានដីរដ្ឋបង្កភាពលំបាកដល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់នោះនិងបង្កគ្រោះហានិភ័យផ្សេងៗទៅថ្ងៃក្រោយ ជាពិសេសទង្វើនេះបានផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានខិតខំថែរក្សាឣភិរក្ស័ធនធានធម្មជាតិសម្បត្តិរដ្ឋជាដើម។

ប្រជាពលរដ្ឋបានសំណួមពរនឹងស្នើសុំឲ្យអាជ្ញាធរចេញប្លង់អោយសាធារណជនក៏ដូចជាប្រជាពលរដ្ឋបានយល់និងដឹងផងពួកគាត់សង្ឃឹមថាឣាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការចំពោះទង្វើរបស់លោក លឹម វុទ្ធី ចំពោះការលុបដីច្រាំងទន្លេរំលោភដីរដ្ឋមកធ្វើជាសម្បត្តិឯកជន ឲ្យធ្វើការយកដីចេញពីច្រាំងទន្លេវិញ ។

គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានីខេត្តដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនន់ដោយសារដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពានយក៕ប្រភព fas news

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com