ភ្នំពេញ បុរសម្នាក់បានដាច់ពាក់កណ្ដាលខ្លួនស្លាប់គួរឲ្យអាណោចអធម័និងម្នាក់ទៀតរងរបួសស្រាល។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃសៅរ៏ទី១៩ខែតុលាឆ្នាំ២០១៩។
ស្ថិតតាមបណ្ដោយផ្លូវ២១៧ចំនុចជិតខ្លោងទ្វារវត្តជើងឯងប្រមាណ១០០ម៉ែត្រក្នងសង្កាត់ជើងឯកខណ្ឌដង្កោ។
សពរងគ្រោះមានឈ្មោះហុងរើនភេទប្រុសអាយុ២៧ឆ្នាំមុខរបកម្មកររោងចក្រស្នាក់បន្ទប់ជួលសង្កាត់រលួសខណ្ឌដង្កោមានស្រុកកំណេីតភូមិទួលមានគុណឃុំក្រាំងស្វាយស្រុកព្រះស្ដេចខេត្តព្រៃវែង។(ស្លាប់អ្នកជិះខាងក្រោយ)អ្នកឌុបមានឈ្មោះឆនតយភេទប្រុសអាយុ២៧ឆ្នាំមុខរបធ្វើការតាមផ្ទះ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ័ខៀវពាក់ស្លាកលេខភ្នំពេញ3E 7659 ដឹកត្រីពេញធ្វើដំណើរក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូឌ្រីមសង់០១៦ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ1FR 7883ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នានៅខាងមុខបណ្ដាលឲ្យដួលចូលកង់រថយន្តកិចចំពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗ(អ្នកជិះក្រោយ)តែមហាសំណាងអ្នកឌុបបានខ្ទៀតចេញខុសកង់រថយន្តរងរបួសរលត់ដៃជើងស្រាលក្រោយពីដឹងថាកិនមនុស្សស្លាប់រថយន្តបង្ករព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរហូតមកដល់ចំនុចសាលាបឋមសិក្សាចំការដូងត្រូវសមត្ថកិច្ចឃាត់រថយន្តនិងតៃកុងមកអធិការដ្ឋានដង្កោរងចាំប្រគល់ឲ្យជំនាញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្កររួមទាំងតៃរថយន្តនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។