ស្ទឹងត្រែង ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីភ្លៀងមួយមេយ៉ាងខ្លាំង បណ្ដាលធ្វើអោយទឹកហូរធ្លាក់ពីលើភ្នំ បុកច្រោះដី ស្របពេលដែលយុវជនមានគ្នាពីរនាក់ បានធ្វើដំណើរជាមួយគ្នា ដើម្បីទៅកាន់មន្ទីរពេទ្យ មួយកន្លែង ស្ថិតនៅក្បែរ ព្រំដែនឡាវ ខ្មែរ ខេត្ដរតនៈគិរី បណ្ដាលធ្វើអោយបាក់ស្ពាន ពេលកំពុងឆ្លងកាត់ ដែលជាហេតុធ្វើឲ្យយុវជនទាំងពីររូបនេះ ត្រូវបានទឹកគួចយកទៅបាត់តែម្ដង។
ដោយឡែក ស្រាប់តែមុននេះបន្ដិច មានសារពីប្រិយមិត្ដម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Wat បានចូលទៅខមិនក្នុងកម្មវិធី TVFB ៩៩វិនាទី របស់អង្គភាពសារព័ត៍មាន TVFB ដែលគាត់គឺជា ទាហានជំនាន់ជនរងគ្រោះ បានបង្ហាញរូបថត មឈូស ២ ទន្ទឹមគ្នា ហើយបានសរសេរបន្ថែមទៀតថា៖”សពបានរកឃើញហើយ ហើយពេលនេះ សពកំពុងដឹកតាមឡាន ទៅកំពតនៅតានី” ៕