រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះធ្វេីការផ្អាកភោជនីយ៍ដ្ឋាន គោដុត រិទ្ធ វិទូ មួយកន្លែងនៅតាមបណ្តោយបេតុង ចូលទៅទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីមិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនចុះបង្ក្រាបទីតាំងខាងលេី មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ទីតាំងនោះមានការបេីកទទួលភ្ញៀវនិងមានទាំងបេីកបន្ទប់ខារ៉ាអូខេច្រៀងលេងទៀតផង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលេី ឃេីញថា មានបេីកបន្ទប់ខារ៉ាអូខេពិតប្រកដមែន តែគ្រាន់តែបេីកបន្ទប់ដោយមិនមានច្រៀងនោះទេ។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទេីបកម្លាំងគណៈបញ្ជាការឯកភាពធ្វេីកិច្ចសន្យាបញ្ជប់និងផ្អាកជាបណ្តោះអាសន្ននិងមិនមានឃាត់ខ្លួនមនុស្សនោះទេ៕