(ខេត្តកំពង់ស្ពឺ៖)បុរសជាមន្ត្រីកងរាជអាវុធហត្ថម្នាក់បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនូវក្នុងអង្រឹងក្រោយពេលក្រោយពេលបានទទួលដំណឹងថារូបគេមានជំងឺប្រចាំកាយមិនអាចព្យាបាលបានពីលោកគ្រូពេទ្យជំនាញណាម្នាក់នោះឡើយ ។
ហេតុការគួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៥៥នាទីលំអធ្រាត្រឈានចូល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ មាន ឈ្មោះ សោម ថៃ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរកបរជាមន្ត្រីកងរាជអាវុធហត្ថ ឋានៈ នាយសំណង់ ផ្នែកជំនួយការសម្ភារៈ បច្ចេកទេសកងរាជអាវុធហត្ថរាជធានីភ្នំពេញ បច្ចុប្បន្ន រស់នៅក្នុងភូមិសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង់ ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពព័ត៌មានពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា នូវក្នុងអំឡុងដើម ខែកក្កដា ឆ្នាំ២០២១ នេះគាត់មានអាការៈមិនស្រួលខ្លួន ព្រមទាំងចេះតែអស់កម្លាំង ក្រោយពេលទៅធ្វើតេសរកកូវីដ ១៩ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លទ្ធផលអវិជ្ជមាន, រហូតដល់ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១បងថ្លៃរបស់គាត់ឈ្មោៈវន សុភា ភេទ(ស្រី) បានជូន សោម ថៃ(ស្លា ប់)ឲ្យទៅមន្ទីរពេទ្យកាល់ម៉ែត្រហើយលោកគ្រូពេទ្យបានយកសំណាក លទ្ធផលរបស់គឺអវិជ្ជមាន បន្ទាប់ពីជូបគ្រូពេទ្យដែលជាមិត្តភក្តិ ហើយក៍បានចេញទៅធ្វើTC scan(ថតសួត)នៅមណ្ឌលរោគវិនិច្ឆយ័ លាង ហេង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ លទ្ធផលគ្រូពេទ្យបានប្រាប់ទៅ សោម ថៃ ថា ,សួតមានដំបៅធ្ងន់ធ្ងរ ដល់ដំណាក់កាលចុងក្រោយហើយ បេៈដូង ហើម រីក នឹងចំហរ. ដោយជនរងគ្រោះមិនអស់ចិត្តរូបគាត់ក៍បានបន្តនាំទៅមន្ទីពេទ្យជោរែយ៍ នូវឯផ្លូវជាតិលេខ០១ ក្នុងខណ្ឌច្បារអំពៅ មុនពឹលចូលទៅព្យាបាលលោកគ្រូពេទ្យតម្រូវឲ្យធ្វើសំណាកជាមុនសិន ហើយលទ្ធផល វិជ្ជមានកូវីដ.១៩ ពេលនោៈខាងមន្ទីពេទ្យ មិនព្រមទទួលព្យាបាលនោះទេ ។ភ្លាមៗនោៈ សោម ថៃ ក៍បានអង្វរបងថ្លៃឲ្យជួយយកខ្លួនទៅព្យាបាលនូវឯមន្ទីរពេទ្យ កាល់ម៉ែត្រផង ត្បិត បងថ្លៃគាត់ មានមិត្តភក្តិជាគ្រូពេទ្យនូវទីនោៈស្រាប់ ហើយរូបគាត់ក៍បានត្រឡប់មកផ្ទៈវិញ។ .
ក្រោយពេលមកដល់ផ្ទះរបស់ខ្លួនវិញ សោម ថៃ មានការអស់សង្ឃឹមយ៉ាងខ្លាំងពាក់ពន្ធ័ជាមួយគ្រូពេទ្យបានប្រាប់ពីស្ថានភាពជម្ងឺនូវរបស់ខ្លួន រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សោម ថៃ បានតេទៅម្តាយហើយនឹង ប្អូន រួមជាមួយនឹងបងថ្លៃ ប្រាប់ឲ្យបានដឹងពីស្ថានភាពជម្ងឺរបស់ខ្លួន នឹងសុំខមាលាទោសអ្នកទាំងអស់គ្នាពីចម្ងាយផងដែរ ។លុៈមកដល់វេលាម៉ោង០១ នឹង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះឈ្មោៈ ញៀវ ស្រីនាថដែលត្រូវជា (ប្រពន្ធ) បាន ភ្ញាក់ពីដំណេកដើម្បីដាស់ប្តីឲ្យងើបលេបថ្នាំ ស្រាប់តែពុំឃើញរូបប្តីនូវក្នុងបន្ទប់ សោះហើយក៍បានបើកទ្វារចេញមករកនូវខាងក្រៅ ក៍ស្រាប់តែឃើញប្តីរបស់ខ្លួនដេកនូវក្នុងអង្រឹងក្រោមដើមឈើ ជាប់នឹងរបងថ្មក្បែរផ្ទះ រូបខ្លួនក៍បានចូលទៅអង្រួនដើម្បីដាស់ប្តីឲ្យលេបថ្នាំ តែប្តីមិនឃើញកំរើកទាល់តែសោះទើបខ្លួនក៍បានរត់ចូលទៅក្នុងផ្ទៈដើម្បីយកទូរសព្ទមកបើកភ្លើងបញ្ចាំងមើល ក៍ឃើញប្តីមានឈាមហូរចេញមកតាមថ្ងាស់នឹងមានអាវុធនៅជាប់នឹងខ្លួនទៀតផង ពេលនោៈខ្លួនជាប្រពន្ធមានការភយ័ស្លន់ស្លោរ ហើយបានយកទូរសព្ទតេទៅប្រាប់បង នឹងបងថ្លៃឲ្យពួកគាត់បានដឹងនូវទិដ្ឋភាពដែលខ្លួនបានឃើញ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយត្រួតពិនិត្យមើល ។
ក្រោយពេលទទួលបានដំណឹងនេះភ្លាមកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់ទីតាំងនោះដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែរហ៊ុំព័ទ្ធនូវកន្លែងសាក់សព ទុករង់ចាំភ្លឺឲ្យសមត្ថកិច្ចជំនាញផ្នែកខាងកុសល្យវិច្ច័យចុះមកត្រួតពិនិត្យមើលទើបដឹងថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់សាកសពឲ្យទៅសាច់ញាតិនិងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕