ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សួនទឹកកំបូល យីហោ សួនទឹកខេមបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក មានការធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ លង់ទឹកស្លាប់ ត្រូវបានថៅកែជនជាតិចិន លាក់បាំងព័ត៌មាន ប្រញាប់ដឹកសាកសពចេញ។

ភ្នំពេញ: នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ សួនទឹកកំបូល ហ៊ីហោ សួនទឹកខេមបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក មានការធ្វេសប្រហែស បណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ លង់ទឹកស្លាប់ តែត្រូវបានថៅកែជនជាតិចិន លាក់បាំងព័ត៌មាន ប្រញាប់ដឹកសាកសពចេញ ប្រគល់ឲ្យគ្រួសារ ដោយមិនមានសហការជាមួយសមត្ថកិច្ច កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងអាងទឹកកន្លែងលេង នៅសួនទឹកខាងលើ ក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល ទើបបែកធ្លាយរឿង នាំគ្នាភ្ញាក់ផ្អើល ។

ក្មេងប្រុសដែលស្លាប់ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង នៅកន្លែងខាងលើ អាយុ៦ឆ្នាំ ។ តាមប្រភពបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ម្សិលមិញ ក្មេងរងគ្រោះ បានទៅលេងសួនទឹកខាងលើ រួមជាមួយឪពុកម្តាយ តែដោយសារការធ្វេសប្រហែស ពីក្រុមគ្រួសារ ពីអ្នកគ្រប់គ្រងកន្លែងលេងខាងលើ ឪពុកម្តាយ រវល់តែសប្បាយ ហូបចុក ផឹកស៊ី ក្មេងប្រុសចុះទៅលេងទឹកអាង បណ្តាលឲ្យលង់ស្លាប់។ ក្រោយកើតហេតុភ្លាមៗ ជនជាតិចិន ជាម្ចាស់ទីតាំងដឹកយកសពក្មេងចេញ រួមទាំងក្រុមគ្រួសារ ទៅបាត់តែម្តង ដោយមិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឡើយ ។

ប្រជាពលរដ្ឋ ដែលចេញចូលទីតាំងសួនទឹកកម្សាន្តខាងលើ បានឲ្យដឹងថា សួនទឹករបស់ជនជាតិចិនខាងលើ ចូលហ៊ុនគ្នា៦នាក់ សុទ្ធតែជនជាតិចិន មានស្ត្រីអ្នកបកប្រែម្នាក់ និងមានសន្តិសុខ យាមច្រកមុខ តែប៉ុណ្ណឹងទេ ដោយឡែក កន្លែងលេងទឹក ពុំមានបុគ្គលិក ប្រចាំការ មើលការខុសត្រូវ ផ្តល់សុវត្តិភាព ដល់ក្មេងដែលចុះលេងទឹកក្នុងអាងឡើយ ឲ្យតែបង់ថ្លៃ ចូលហើយ ជាការស្រេច ក្មេង ចុះក្នុងអាងតាមចិត្ត ដែលប្រឈមនឹងគ្រោះថ្នាក់ ដោយប្រការណាមួយ ដូចក្មេងប្រុសអាយុ៦ឆ្នាំ ខាងលើអីញ្ចឹង ។

បែកធ្លាយខ្ចរខ្ចាយរឿង មានក្មេងលង់ទឹកស្លាប់ក្នុងអាង កន្លែងលេងទឹក រួចមក ម្ចាស់ទីតាំង មិនបានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ឲ្យដឹងឡើយ ។

ជុំវិញករណីក្មេងលង់ទឹកស្លាប់ក្នុងអាង នៅសួនទឹកកំបូលខាងលើ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មាន ទៅសាកសួររឿងនេះ ដល់ចំណុចខាងលើ តែសន្តិសុខ ឆ្លើយថាមិនដឹង សួរទៅសមត្ថកិច្ច ក៏ឆ្លើយមិនដឹងទៀត ព្រោះគ្មានអ្នករាយការណ៍ ប្តឹងផ្តល់ ថៅកែម្ចាស់សួនទឹកលាក់បាំងព័ត៌មាន។crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com