រាជធានីភ្នំពេញ៖គួរឲ្យរន្ធត់ខ្លាំងណាស់ បុរសម្នាក់ត្រូវបានស្លា ប់ដោយកៀបជាប់នៅក្នុងរថយន្តក្រោយពេលបើករថយន្តស៊េរីទំនើបរបស់ខ្លួនក្នុងល្បឿនលឿនហើយរ៉េចង្កូតជ្រុលទៅបុកចូលតូបលក់កាហ្វេរួចបន្តទៅបុករះជាមួយនឹងបង្គោលភ្លើងហើយនិងរបងផ្ទះថ្ម លាន់ស្នូរដូចរន្ទះពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ នឹង៣០នាទីយប់ឈានចូល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចនិងព្រលានយន្តហោះពោធ៏ចិនតុង ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរធ្វើជាអ្នកបើកបររថយន្ត សព្វថ្ងៃប្រពន្ធកំពុងតែមានផ្ទៃពោះទៀតផង ស្រុកកំណើតយើងទទួលបានបឋមរស់នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីលោកពូដែលជាសន្តិសុខម្នាក់នៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរូបគាត់បានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក Lexus-NX200t ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AU-1056 បើកធ្វើដំណើរាំបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកចូលហាងលក់កាហ្វេហើយបន្តរះមុខជាមួយនឹងបង្គោលភ្លើងហើយនិងរបងថ្មរបស់ប្រជាពលរដ្ឋពេញទំហឹងមណ្តាលឱ្យអ្នកបើកបរកៀបជាប់នៅក្នុងរថយន្តស្លា ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ជនណាយករថយន្តបង្កបានរងការខូចខាតដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានខប់បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៍បានទាក់ទងទៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកុសលវិច្ច័យរួចរាល់ហើយជាប់បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា