(ភ្នំពេញ៖) ក្មេងប្រុសវ័យ១៧ឆ្នាំម្នាក់បានរអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹកដែលមានជម្រៅប្រហែល១៣ ទៅ ១៤ ម៉ែត្រ លិចចូលទៅក្នុងទឹកបាត់មិនទាន់រកឃើញសាកសពនៅឡើយទេព្រោះអីសាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះកំពុងតែចុះចូលទៅក្នុងទឹកស្រះដើម្បីរាវរក។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង១៥នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅកន្លែងស្រះទឹកក្នុងវត្តវង្គត់បុរី ហៅវត្តដំរីស ក្នុងភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ អ៊ុង សុភា ហៅអាវិត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនទាន់មានរស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅក្នុងភូមិស្លែងរលើង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីម្ដាយនឹងបងស្រីបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់ឲ្យដឹងថាជនរងគ្រោះដែលត្រូវជាកូននិងប្អូនបង្កើតរបស់គាត់នោះតាំងពីតូចមកគឺរូបគេមានសត្តិមិនសូវគ្រប់ចេះតែដើរចេញពីផ្ទះបាត់ជារៀងរាល់ថ្ងៃស្រាប់តែមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះកាលពីវេលាម៉ោងប្រហែលជា១០នឹង៣០នាទីនេះ កូនប្រុសរបស់គាត់បានប្រាប់រូបគាត់ថាកូនសំុទៅលេងនៅក្នុងវត្តហើយដើម្បីទៅរកមើលកន្លែងគេចិញ្ចឹមត្រីនៅកន្លែងស្រះទឹកសិនហើយ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានអ្នកណាដែលបានស្គាល់រូបគាត់ជិះម៉ូតូមកប្រាប់ថាអាវិតបានរអឹលជើងធ្លាក់ចូលទៅក្នុងទឹកស្រះដែលលោកចិញ្ចឹមត្រីនោះលិចបាត់ទៅហើយ ភ្លាមៗនោះរូបគាត់ក៏បានប្រញាប់ប្រញាល់ហៅកូនប្រុសច្បងនិងក្រុមគ្រួសារយកខ្មែរទៅចងជាប់បង្កាន់ដៃស្រះហើយសំរ៉ូតចូលទៅក្នុងទឹកដើម្បីរាវរកប្អូនរហូតមកដល់ពេលនេះនៅតែរកមិនឃើញសាកសពរបស់គេសោះ មកដល់ពេលនេះសាច់ញាតិនិងបងប្រុសរួមជាមួយនឹងក្រុមគ្រួសារបានត្រឹមតែអង្គុយនៅមាត់ស្រះស្រែកទ្រហោយំរកកូននឹងប្អូនដែលជាទីស្រឡាញ់របស់គាត់តែប៉ុណ្ណោះ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលនឹងធ្វើការចាត់ចែងរកអ្នកណាដែលបុិនប្រសប់ខាងមុជទឹកនោះឱ្យជួយខំប្រឹងរាវរកបន្តទៀតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ចំពោះព័ត៌មាននេះទោះជាយ៉ាងណាក្រុមការងារយើងខ្ញុំនិងលំអិតបន្ថែមទៀតនៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា