ភ្នំពេញ៖) បុរសម្នាក់ត្រូវបានស្លា ប់បង់ជីវិតភ្លាមៗ ក្រោយពេលរូបគាត់ឃើញខ្សែរកាបដាច់ធ្លាក់ចុះមកក្រោមរួចផ្ទុះសេឆ្លងចេញជាចរន្តភ្លើងទើបបុរសជាជនរងគ្រោះយកកំពុងសម្រាប់បាញ់ពន្លត់អគ្គីភ័យមកធ្វើការបាញ់ពន្លត់ ហើយក៏បានយកខ្សែភ្លើងដែលដាច់នោះមកតភ្ជាប់ដោយខ្លួនឯងទើបបណ្ដាលឲ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម ។
នៅក្នុងករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមាន ឈ្មោះ ឡន រឹន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរធ្វើជាកម្មករ បោះដុំលក់ភេសជ្ជៈហាងមានយីហោថាប៊ុនសោភា មានស្រុកកំណើតរស់នៅភូមិចន្លាត់ដៃ ឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ (ស្លា ប់)
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញខ្សែកាបដាច់ធ្លាក់ចុះមកក្រោមយេីងរយោងហើយមានឆ្លងចរន្តផ្ទុះចេញជាអណ្ដាតភ្លើង ខណៈពេលនោះជនរងគ្រោះក៏បានយកបំពង់សម្រាប់បាញ់ពន្លត់អគ្គីភ័យ ទើបបាញ់ពន្លត់ហើយយកខ្សែដែលដាច់រញ៉េរញ៉ៃនោះមកតភ្ជាប់គ្នាឡើងវិញទើបបណ្ដាលឱ្យឆក់រួញដៃនឹងខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ដោយគ្មាននរណាម្នាក់អាចជួយសង្គ្រោះរូបគាត់បាននោះនៅឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់នឹងត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅលោកគ្រូពេទ្យឱ្យជួបមកយកសំណាក់ជនរង់គ្រោះទៅពិនិត្យមើលនៅកូវីដ១៩ជាមុនសិន ទើបអនុញ្ញាតប្រគល់សាកសពឲ្យទៅសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា