ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ស្រី្តម្នាក់តូចចិត្តខឹងនឹងប្តីទើបគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួនចោលកូនទាំងពីរនាក់ឲ្យរស់នៅកំព្រាម្ដាយ

ភ្នំពេញ៖)ស្ត្រីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលចោលកូនទាំង០២ ឱ្យរស់នៅកំព្រាម្ដាយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី២នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ មាស ស្រីគួង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងលក់ផលិតផលតាមអនឡាញ បច្ចុប្បុន្នៈស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិ ស្ត្រីរងគ្រោះខាងលើនិងអ្នករស់នៅជិតបន្ទប់ជួលបានបង្ហើបប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានកូនប្រុសស្រីតូចៗ ចំនួន០២នាក់ ចំណែកប្តីរបស់គាត់យូរៗ មកលេងកូននឹងប្រពន្ធម្តងម្កាលតែងតែរករឿងនិងប្រើអំពើហិង្សាមកលើប្រពន្ធរបស់ខ្លួនមិនចេះឈប់បុរសជាប្តីតែងតែគំរាមសម្លាប់ប្រពន្ធ និងកូនចោល ហេតុដូច្នេះហើយទើបជនរងគ្រោះមិនចង់រស់សំរេចចិត្តចងកសម្លាប់ខ្លួនឯងតែម្ដង។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បុរសដែលជាប្តីជាអ្នកញៀនល្បែងហើយមិនចេះរកស៊ីអ្វីទាល់តែសោះហើយប្តីប្រពន្ធទាំង២នាក់ខាងលើនេះ រស់នៅមិនចុះសម្រុងនឹងគ្នានោះទេ បុរសជាប្តីតែងតែមកសំឡុតប្រពន្ធ យកលុយទៅលេងល្បែង បង្ហិនបង្ហោចទ្រព្យសម្បត្តិ ក្នុងគ្រួសារអស់រលីង ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំ នឹងទង្វើប្តីលែងបាន ក៍សម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ រួមនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពស្ត្រីខាងលើ បន្ទាប់ពីពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ឲ្យដឹងថា សពស្ត្រីខាងលើនេះ ពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com