ភ្នំពេញ៖)បុរសម្នាក់សង្ស័យតែបើករថយន្តងោកហើយមើលទៅ ទើបបណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវហើយរ៉េចង្កូតទៅប៉ះជាមួយនឹ
ងបង្គោលភ្លើងមួយដើមទៀត ប្រឡាក់ចូលទៅក្នុងប្រឡាយទឹកស្អុយចាក់ចោលរសាត់ពេញទឹក ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៤០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ០៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ០៩ ភូមិស្វាយប៉ាក ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តៃកុងរថយន្តបង្កមាន ឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣០ឆ្មាំ មុខរបរជាអ្នកបើករថយន្តឲ្យក្រុមហ៊ុន មានស្រុកកំណើតរស់នៅភូមិអន្លុងក្រាយ ឃុំអូរតាប៉ោង ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ រីឯព្រូម្នាក់ទៀតដែលបានរួមដំណើរជាមួយគ្នានោះមាន ឈ្មោះ សៀង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតរស់នៅភូមិស្វាយ ឃុំ ស្វាយអាត់ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់សិត ។
យូរតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជាមួយនឹងព្រូ បើករថយន្តធុនធំម៉ាកហុីយ៉ាន់ដាយក្បាលពណ៍ខៀងមួយគ្រឿងពាក់ស្លាកលេខ3B-2587 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ០៥ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុខាងលើ អ្នកបើកបរក៏បានងោកមួយភាំងទើបបណ្ដាលឲ្យរថយន្តចង្កូតទៅបុកជាមួយនឹងរបាំងថ្មពុះចែកទ្រូងផ្លូវហើយជ្រុលទៅប៉ះជាមួយនឹងបង្គោលភ្លើងមួយដើមទៀត ហើយក៏បានក្រឡាប់ឃើញអាចជើងធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយចាក់ចំណីសត្វចោលពេញទឹកលូដែលកុំពុងហូរចុះទៅក្នុងទន្លេសាប តែសំណាងល្អមិនបង្កឲ្យមានប្រជាពលរដ្ឋណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ ។
សូមបញ្ជាក់ថារថយន្តកើតហេតុខាងលើទុកចោលរហូតមកដល់ម៉ោង០៦នឹង៣០ព្រឹកទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ត្រួតពិនិត្យមើលហើយទាក់ទងទៅខាងថៅកែក្រុមហ៊ុនចំណីសត្វឲ្យយករថយន្តមកសាងចំណីសត្វដែលបានរងការខូចខាតខាងលើយកទៅវិញចុះ តែចំណែករថយន្តបង្កបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងដែលជាសម្បត្តិរបស់រដ្ឋនោះឬបានជំនាញក្រុងយករថយន្តមកស្ទូចទៅរក្សាទុកនៅឯការិយាល័យផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យថៅកែចូលខ្លួនទៅដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា