ភ្នំពេញ៖)បុរសម្នាក់បើករថយន្តមួយគ្រឿងតាមបណ្ដោយផ្លូវលេខ១០៦ ស្រាប់តែមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឱ្យស្ត្រីពោះធំម្នាក់ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការនេះបានកើតឡើងគេឃើញស្រ្តីមានផ្ទៃពោះម្នាក់ជិះម៉ូតូម៉ាកមូពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GV-3667 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេល មកដល់ប្រុងចំណុចផ្លូវបំបែកជាបួនក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៌ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-7691 បើកធ្វើដំណើរបញ្រ្ចាស់ទិសដៅគ្នាតាមបណ្ដោយផ្លូវលេខ១០៦ក្នុងល្បឿនលឿនឆ្លងផ្លូវបំបែកមិនប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនិងម៉ូតូជនរងគ្រោះដែលមានផ្ទៃពោះទៀតនោះពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញឱ្យជុំមកធ្វើការវាស់វែងនឹងទុកពេលវេលាឲ្យភាគីទាំងពីរចចារគ្នាអស់រយៈពេលជិតកន្លះម៉ោងនៅតែមិនព្រមត្រូវគ្នាទើបសមត្ថកិច្ចយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា