ភ្នំពេញ៖)សមត្ថកិច្ចចម្រុះចុះបង្រ្កាបទីតាំងតារាងបាល់ទះដែលមានបង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន ៣២នាក់នឹងម៉ូតូមានចំនួន១៤គ្រឿងរួមជាមួយនិងវត្ថុតាងមួយចំនួនទៀតនៅខាងក្រោយអគ្គិសនីកម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាលពីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ នៅវេលាម៉ោង ០២នឹង៣០នាទីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានឆ្មក់ចុះបង្រ្កាបជាក់ស្ដែងករណីបើកល្បែងស៊ីសងខុសច្បាប់នៅត្រង់ចំណុចតារាងបាល់ទះមួយកន្លែង ស្ថិតនៅក្នុងដីឡូត៍លេខ០៥ តាមបណ្ដោយផ្លូវលេខ៩៨ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទីតាំងតារាងបាល់ទះនេះដែលមានបើកល្បែងជល់មាន់តាមប្រព័នអនឡាញ និងចាក់ល្បែងអាប៉ោង ក្នុងប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន ៣២នាក់ ក្នុងនោះមានស្រីចំនួន០២នាក់ ប្រុស៣០នាក់ នឹងដកហូតម៉ូតូបានចំនួន ១៤គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ បច្ចុប្បន្ន មនុស្សទាំង៣២ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៅនីតិវិធីច្បាប់។រក្សាសិទ្ធិ៖)ដោយវុត្ថា