កណ្ដាល៖)បុរសម្នាក់បើករថយន្តធុនធំដឹកទំនិញភេសជ្ជៈក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្រាំងខ្លាំងដាច់កង់ក្រឡាប់សង្កត់ទៅលើម៉ូតូចំនួន៣គ្រឿងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានអ្នករងរបួសធ្ងន់និងស្រាលចំនួន៤នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង១០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចនឹងស្តុបព្រែកហូរ ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តធុនធំមានសរសេរអក្សរដាក់ថាកងដឹកជញ្ជូនLMH ពណ៍ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-6360 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រក្នុងល្បឿនលឿនឆ្ពោះទៅស្ពានព្រែកសំរោង ខណៈពេលមកដល់ក្រុងចំណុចនឹងស្តុបព្រែកហូរក៍បានជាន់ហ្វ្រាំងខ្លាំងបណ្ដាលឲ្យដាច់កង់បាក់កាឡេក្រឡាប់ផ្ងារជើងសង្កត់លើម៉ូតូចំនួន៣គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍នេះ មានមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ចំណែកម៉ូតូដែលបានរងការខូចខាតនោះមានចំនួន៣គ្រឿង ម៉ូតូទី០១ៈម៉ាកវ៉េវពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំ1CA-2903 ម៉ូតូទី០២ៈម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1V-4909 នឹងម៉ូតូទី០៣ៈម៉ាក់វីវ៉ាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1B-6713 រងការខូចខាតអស់ស្ទេីរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ជួយសម្របសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះនិងត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍នៃអធិការក្រុងតាខ្មៅចុះមកការវាស់វែងនិងយកតែកុងនឹងរថន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯចរាចរណ៍អធិការដ្ឋានននគរបាលក្រុងតាខ្មៅរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា៧១+រូបភាពឡឹកកីឡា គង្គា៦៦
មានវីដេអូ