ភ្នំពេញ៖) គេដឹងថាជាមន្ត្រីយោធាម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តរេពេញផ្លូវជ្រុលទៅបុកជាមួយនិងម៉ូតូជនរងគ្រោះដែលកំពុងតែជិះធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ ពេញទំហឹងបណ្ដាលឲ្យបុរសនាក់ស្លា ប់បាត់បង់ជីវិតនៅនឹងកន្លែង រីឯអ្នករួមដំណេីរចំនួន០៣នាក់ទៀតរងរបួសធ្ងន់
ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ហេីយបានស្លាប់ចំនួន២នាក់ទៀតខណះដែលរបួសធ្ងន់ធ្ងរពេកខាងលោកគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបានសរុបចំនួនអ្នកស្លាប់រហូតដល់ទៅ០៣នាក់នឹងរងរបួសធ្ងន់០១ម្នាក់ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣៥នាទីយប់ឈានចូល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិ៤ ត្រង់ចំណុចនឹងវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមាន ឈ្មោះ ស្រី ឆយ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរជានាក់ធ្វើការនៅក្នុងហាង ចំណែកនាក់ដែលរងរបួស ឈ្មោះ ស្រី នីត ភេទស្រី អាយុ១៧ឆ្នាំ របួសធ្ងន់
នឹងទី៣ៈមាន ឈ្មោះ បញ្ញា ភេទប្រុស អាយុ– បច្ចុប្បន្ន នាក់ទាំង៣ស្នាក់នៅម្ដុំភ្នំបាសិត ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ យុវជនម្នាក់ជិះម៉ូតូម៉ាកប៊ិត ពណ៌សមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1AL-9661ជិះឌុបនារីនាក់ពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនមិនប្រយ័ត្ន ខណៈពេលមុខដល់ត្រង់នឹងចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសដែលគេដឹងថាជាមន្ត្រីយោធាម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តម៉ាក់កូរ៉ូឡាពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2A-4705 បើកបរក្នុងល្បឿនលឿនបញ្រ្ចាសទិសដៅគ្នាជ្រុលមកបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងបណ្ដាលឱ្យរថយន្តនឹងម៉ូតូរងការខូចខាតអស់ស្ទើរតែទាំងស្រុងនៅផ្នែកខាងមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយកតៃកុងរថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានទំនាក់ទំនងទៅសាច់ញាតិនិងក្រុមគ្រួសារឱ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា