(ខេត្តឧត្តរមានជ័យ)÷ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់ ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបំពានទៅនិងវិធានការរដ្ឋបាល ដែលមានចែងក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបង្ករបណ្ដាលអោយមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ កម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ស្រិតទីន