(ភ្នំពេញ)៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១និង១៨នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវមុន្នីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាកម្មករ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឈ្លោះប្រកែកគ្នា ហេីយដុតពូក
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុង ទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ ឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភាៈផ្ទះបាយមួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៤ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រេីប្រាស់ទឹកនោះទេ ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ រលត់ទាំងស្រុង នៅវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃ ខែឆ្នាំដដែល ៕