ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពូនឹងក្មួយដេកស្លា បនៅក្នុងផ្ទះដែលមានបន្ទប់បិតជិតនោះសមត្ថកិច្ចជំនាញសង្ស័យថាបណ្ដាលមកពីខ្វះអ៊ុកស៊ីសែនចេញចូល

ភ្នំពេញ: ២នាក់ពូនិងក្មួយត្រូវបានគេប្រទះឃើញដេកស្លា ប់នៅក្នុងបន្ទប់ ព្រោះខ្វះខ្យល់អុកស៊ីសែនចេញចូល ទើបបណ្ដាលឲ្យថប់ដង្ហើមស្លា ប់ទាំង២នាក់ដែលកំពុងតែលង់លក់មិនដឹងខ្លួន បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ២០២១ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់០១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះដែលត្រូវជាពូនោះមាន ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរធ្វើជាមេជាងជួសជុលរថយន្ត មានស្រុកកំណើតរស់នៅ ខេត្តបាត់ដំបង

ជនរងគ្រោះដែលត្រូវជាក្មួយមាន ឈ្មោះ នួន ង៉ែត អាយុ ១៦ឆ្នាំ មុខរបរធ្វើជាជាងជួសជុលរថយន្តដូចគ្នា ស្នាក់នៅជាមួយនិងឪពុកមា ក្នុងភូមិកើតហេតុខាងលើ ។

តាមសាក្សីបានដឹងឲ្យថា ម្ចាស់ផ្ទះដែលជាជនរងគ្រោះរូបនេះ ត្រូវបានខាងអគ្គីសនីផ្តាច់ចរន្តភ្លើងមិនឲ្យប្រើប្រាស់បន្តទៅទៀតនោះ ដោយសារតែមិនព្រមបង់ថ្លៃសេវាឲ្យទៅខាងអគ្គិសនី។

បន្ទាប់មកសាក្សីខាងលើបានបន្តប្រាប់ឲ្យដឹងទៀតថា ដោយសារតែប្រពន្ធ ង៉ែត ឧត្តម គាត់មានរវល់នៅឯមន្ទីរពេទ្យមើលថែកូនតូចដែលកំពុងមានជំងឺ ស្រាប់តែមកដល់ល្ងាចថ្ងៃទី ១៧ ខែឆ្នាំដដែលនេះ ជនរងគ្រោះទាំង២នាក់ឪពុកមានិងក្មួយក៍បានបញ្ឆេះម៉ាស៊ីនភ្លើងរបស់ខ្លួនដើម្បីបំភ្លើងនឹងបើកម៉ាស៊ីនត្រជាក់ អង្គុយហូបបាយរួចក៏នាំគ្នាដេកលង់លក់ទៅ ទើបបណ្ដាលឲ្យម៉ាស៊ីនអស់ប្រេងក៍រលត់ ដោយមិនបានដឹងខ្លួន គួបផ្សំនិងផ្ទះខ្វះអុកស៊ីសែន ក៏បណ្ដាលឲ្យថប់ដង្ហើមដាច់ខ្យល់ស្លា ប់ទាំង២នាក់តែម្តង ។

បើតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថានៅវេលាព្រឹកម៉ោងកើតហេតុខាងលើមានភ្ញៀវបានយករថយន្តមកឲ្យជនរងគ្រោះដើម្បីធ្វើការជួសជុលប៉ុន្តែពេលខលទូរសព្ទទៅជនរងគ្រោះមិនឃើញលើកសោះ ទើបកូនជាងនៅឯការ៉ាស់ជិះម៉ូតូមកតាមរកនៅឯផ្ទះ ហើយគោះទ្វារមិនឮសូរឆ្លើយ ទើបគាស់ទ្វារបង្ហើបរួចអើតមើលទៅខាងក្នុងស្រាប់តែឃើញជនរងគ្រោះទាំងពីរនាក់ដេកស្លា ប់បាត់ទៅហើយ។

ក្រោយពីបានឃើញហេតុការណ៍នេះភ្លាមក៏បាននាំគ្នារាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែហុំព័ទ្ធហើយទាក់ទងទៅលោកគ្រូពេទ្យចុះមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ ១៩ ជាមុនសិន ក្រោយមកលោកគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះទាំង២នាក់គឺអវិជ្ជមាន រួចក៏បានប្រគល់សពទៅឲ្យសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកោសល្យវិច័យបានបញ្ជាក់បន្ថែមទៀតថាជនរងគ្រោះគឺពិតជាស្លា ប់ដោយសារ ខ្វះអ៊ុកស៊ីសែនពិតប្រាកដមែន ហើយក៍បានប្រគល់សពឲ្យទៅសាច់ញាតិនឹងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ។រក្សាសិទ្ធិ៖)ដោយវុត្ថា71

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com