ព្រលឹងចុងសក់ បុរសម្នាក់បើករថយន្តដាច់ហ្រ្វាំងបួងចង្កូតគេចពីន
ភ្នំពេញ៖) តៃកុងរថយន្តកូរេបិទឃ្លុបជិតដឹកអីវ៉ាន់មួយគ្រឿងបានដាច់ហ្រ្វាំងម្ចាស់ព្រលឹងចុងសក់ ខំប្រឹងបួនចង្កូតគេចចេញពីអ្នកធ្វើដំណើរនៅខាងមុខជ្រុលទៅបុកផ្ទាំងកញ្ចក់នៅក្នុងម៉ាតការ៉ាសសាំងប្រេងឥន្ទនៈបណ្ដាលឲ្យបែកនឹងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការនោះទេ ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងជើងស្ពានព្រែកព្នៅប្រហែលជា១៥០ ម៉ែត្រ នៅក្នុងការ៉ាស់សាំងដែលមានស្លាកយីហោដាក់ថា(L H R) នៅក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកហុីយ៉ាន់ដាយពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-9628 ប្រភេទរថយន្តដឹកអីវ៉ាន់បិទឃ្លុបជឹត បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កក៏បានជាន់ហ្វ្រាំងមិនស៊ីព្រោះខ្លាចបុកម៉ូតូនិងរថយន្តដែលនៅឈប់រងចាំភ្លើងស្តុបនៅខាងមុខទើបតៃកុងខំប្រឹងបួងចង្កូតគេចចេញទើបបណ្ដាលឲ្យជ្រុលចូលទៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈដែលនៅក្បែរនោះ បុកផ្ទាំងកញ្ចក់បែកអស់មួយផ្ទាំងទើបរថយន្តបង្កទៅមុខលែងរួច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចរចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងសំណងការខូចខាតទាំងប៉ុន្មានទៅដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនោះដើម្បីបញ្ចប់រឿង។រក្សាសិទ្ធិ៖)ដោយវុត្ថា៧១