ភ្នំពេញ៖) អគ្គិភ័យបានឆាប់ឆេះផ្ទះល្វែងស្តុបទុកគ្រឿងអគ្គិសនីសម្រាប់លក់បណ្ដាលមកពីឆ្លងចរន្តភ្លើង រងការខូចខាតសម្ភារៈអស់អស់មួយចំនួន។
ក្នុងករណីអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវលេខ៤០៤ ភូមិ០១ ផ្ទះលេខ៤E ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងមាន ឈ្មោះ Chen You Bing ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរអាជីវករ លក់ គ្រឿងអគ្គិសនី មូលហេតុបណ្ដាលមកពីឆ្លងចរន្តភ្លើង ។
នៅក្នុងហេតុការណ៍អគ្គីភ័យនេះបានបំផ្លាញផ្ទះល្វែង ប្រភេទសំណង់ មានទំហំ ៤ ម៉ែត្រ X នឹង ១៦ ម៉ែត្រ អស់ចំនួន០១ល្វែង រងការខូចខាតសម្ភារៈ ឆេះគ្រឿងអគ្គិសនី ដែលបានស្តុកទុក នៅក្នុងទីតាំងខាងលើអស់ប្រហែល ជា៦៥% ហើយក៏បានឆេះរាលដាលដល់ផ្ទះចំនួន០២ល្វែង បន្ថែមទៀត តែមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់ក្លឹបបិតបង់ជីវិតនៅក្នុងហេតុការណ៍នេះទេ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍អន្តរាគមន៍ពន្លត់អគ្គីភ័យនេះដែរ មានមន្ត្រីខាងអគ្គីភ័យម្នាក់ដែលត្រូវបានរងរបួសនោះមាន ឈ្មោះ ឌួង ចាន់ សន្យា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាមន្ត្រីពន្លត់អគ្គីភ័យ ។
ចំណែករថយន្តដែលបានចុះមកជួយធ្វើអន្តរាគមន៍នឹងបាញ់ពន្លត់អគ្គីភ័យខាងលើនោះរួមមាន រថយន្តរបស់ការិយាល័យ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៦ ឡាន ស្មើនឹង ១៤៤ម៉ែត្រគូប រថយន្តដែលបានជំនួយធ្វើការបាញ់ពន្លត់ មានដូចខាងក្រោម។
រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប។
បានពន្លត់ចប់ទៅវិញមួយរយភាគរយ នៅវេលាម៉ោង០៨នឹង៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដដែល។ រក្សាសិទ្ធិ៖)ដោយវុត្ថា៧១