ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការគ្នាជាមួយអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនបានចុះឡោមព័ទ្ធទីតាំងខុនដូរមួយកន្លែង រួមទាំងបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង ១០០នាក់ បញ្ជូនខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត។
ប្រតិបត្តិការការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែយដែលមានលេខ ៩៧ ផ្លូវ៥០៨ មូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលដែលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឈានដល់ការឡោមព័ន្ធទីតាំងខុនដូរខាងលើនេះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតនឹងស្រាវជ្រាវ រហូតកំណត់ទីតាំងបានច្បាស់លាស់ ទើបឈានទៅដល់ការឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាង១០០នាក់ ហើយក៍បានបញ្ជូនខ្លួនជនសងកស័យទំាងអស់នោះឡើងរថយន្ត រួចនាំខ្លួនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ និងចាត់ការបន្តវិតិវិធីតាមផ្លូវច្បាប់៕
ពាក់ព័ន្ធករណីនេះអង្គភាពសារព័ត៌មានCRN News យើងពុំទាន់ទទួលបានព័ត៌មានជុំវិញករណីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសរួមជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមនធ្វើការឃាត់ខ្លួនជនជាតិបរទេសប្រមាណជាជាង១០០ នាក់នេះពាក់ព័ន្ធទៅនឹងរឿងករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ។
ព័ត៌មានលម្អិតអង្គភាពសារព័ត៌មានCRN News យើងខ្ញុំនឹងជូនដំណឹងនៅពេលក្រោយបន្តទៀត៕ រក្សាសិទ្ធិ៖)ដោយវុត្ថា៧១