(ឧត្តរមានជ័យ) នៅវេលាម៉ោង ៨. ០០នាទីយប់ ថ្ងៃទី ថ្ងៃទី ២៧ខែ សីហា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ អមដំណើរដោយឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាខេត្តឧត្តរមានជ័យនឹងលោក អ៊ិន សុភ័ក្រអភិបាលក្រុងសំរោង លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ លោកវីរៈសេនីយ៍ឯក ហម ភិរម្យ អធិការក្រុងសំរោង ហើយនិងកងកម្លាំងចម្រុះ បាននាំយកថវិការឧបត្ថម្ភចំនួន ៣ លានរៀលនិង សំភារៈផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ដៃ លោកយាយ សូរ ញ៉ង់អាយុ ១០១ឆ្នាំ ជាកសិកររស់នៅភូមិ ពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
លោកយាយ សូរ ញ៉ង់ អាយុ ១០១ឆ្នាំ ដែលជាជនចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បានបង្ហាញនូវក្តីរីករាយជាពន់ពេកក្រោយទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាននាំយកប្រាក់រង្វាន់នេះ ទៅប្រគល់ជូនដល់ដៃលោកយាយ សូរ ញ៉ង់មាន នៅគេហដ្ឋានក្នុងភូមិពុរ សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ ។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងក្នុងពេលប្រគល់រង្វាន់នោះថា រង្វាន់ជាថវិការ ៣ លានរៀន និងស្បៀងអាហារនេះ គឺជាការលើកទឹកចិត្តចំពោះលោកយាយ សូរ ញ៉ង់ ដែលបានយល់ច្បាស់ពីគុណតម្លៃវ៉ាក់សាំង ហើយស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា បំណងរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាព និងចៀសផុតពីការវាយប្រហារនៃជំងឺកូវីដ១៩។ ព្រោះហេតុនេះហើយ ទើបសម្តេចតេជោ បានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ៕គង្គា០៦