(ខេត្តស្ទឹងត្រែង)៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ម្ចាស់ម៉ាត២៥០០៛ប្ដឹងឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យក.ប.បខេត្តស្ទឹងត្រែងនិងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) ចូលសាលាដំបូងខេត្តស្ទឹងត្រែង។
នេះបើយោងតាមឯកសារបណ្ដឹងដែលអង្គភាពសារព័ត៌មានយើងខ្ញុំទទួលបាន។
ពាក្យបណ្ដឹងបានឲ្យដឹងថា៖ កាលពីខែសីហា ឆ្នាំ២០២១ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក សរុប
ចំនួន០៦នាក់ អះអាងថាជាមន្រ្តី ក.ប.ប. ខេត្តស្ទឹងត្រែងបានចូលទៅទីតាំងម៉ាត់២៥០០៛មួយកន្លែងស្ថិតនៅក្រុង
ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយខុសច្បាប់ និង ខុសនីតិវិធី ថែមទាំងរុះរើអីវ៉ាន់ ពេញម៉ាត ដោយគ្មានសុំការ
អនុញ្ញាត នឹងបានធ្វើការដកហូតអាល់កុលសរុបចំនួន ១១កាន , ១ពីដុង និង ២២ដប ដោយចោទថាអាល់កុល
ក្លែងក្លាយ។
ក្នុងបណ្ដឹងដដែលបញ្ជាក់បន្ថែមទៀតថា៖ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក បានធ្វើការដកហូតអីវ៉ាន់
យ៉ាងប្រញាប់ប្រញាល់ដោយគ្មានការបិទតែមត្រឹមត្រូវនៅលើវត្ថុតាងឡើយ ជាហេតុធ្វើឲ្យអាចមួល
គម្រប់ដបអាល់កុលផ្លាស់ប្ដូរអង្គធាតុផ្សេងបាន ទំាងនេះជាក្ដីបារម្ភរបស់ម្ចាស់ម៉ាតខ្លាចខ្លួនក្លាយជាជនខុសច្បាប់
ពុំបានដឹងខ្លួន។
បច្ចុប្បន្ននេះ វិបត្តិកូវីដ១៩មិនទាន់ចប់ស្រួលបួលផងថែមទាំងមានមន្ត្រីក.ប.បខេត្តស្ទឹងត្រែង ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកចុះមកគំរាមកំហែង និយាយបំភិតបំភ័យថែមទៀត និងជំរិតទារប្រាក់ចំនួន២០លានរៀល ជាថ្នូរបិទសំណុំរឿងមិនបញ្ជូនទៅតុលាការ យ៉ាងណាខ្លួនជាអ្នករកស៊ីបន្តិចបន្តូច ត្រឹមចិញ្ចឹមក្រពះសោះ មិនគួរជួបរឿងអយុត្តិធម៌ដូច្នេះសោះ ជាពិសេសផលិតផលទាំងនេះយកមកពីគេលក់បន្តដែរដើម្បីបានផលចំណេញតិចតូចប៉ុណ្ណោះ មិនមែននាំចូលផ្ដាច់មុខ ឬផលិតខ្លួនឯងឡើយ ។
គួរបញ្ជាក់ផងដែរថា៖យោងសំណុំរឿងព្រហ្មទណ្ឌលេខៈ២១៦ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជា សុភ័ក្ដ្រ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានកោះដើមបណ្ដឹងឲ្យចូលបំភ្លឺនៅសាលាដំបូងខេត្តស្ទឹងត្រែង នៅដំណើរឿង លោក សាយ សុក្រាបទ ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ២៤ ផ្លូវ៥៧២ កែង៣៣១ ភូមិ ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកពីបទៈ កំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននៅតាមបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម ប្រុស បានគំរាមអ្នកសារព័ត៌មានតាមប្រពន្ធ័ Telegram ថា«លោកឯងប្រញាប់ចេញមកផ្សាយខុសរឿងខុសបំបែបបទអញ្ចឹង ថ្ងៃចន្ទ័នេះខ្ញុំនឹងជួបឯកឧត្តមព្រះរាជអាជ្ញា មានពាក់ពន្ធ័នឹងអត្ថបទផ្សាយនឹងទៀត និងពាក់ពន្ធ័ជនល្មើសដែលត្រូវពិន័យអន្តរកាលនឹងទៀតអត់រួចខ្លួនទ!»។
មហាជនបានបង្ហើបផងដែរថា លោក សាយ សុក្រាបទ ជិះរថយន្តទំនើបម៉ាក RANGE ROVER ពណ៌ខ្មៅ ឆ្នាំ២០១៤ ប្រភេទសាំង មហាជនមានការនឿយឆ្ងល់ថា តើលោកម្នាក់នេះមានប្រាក់ខែប៉ុន្មាន រកស៊ីអ្វី បានចំណូលមកពីណាខ្លះ ហេតុអ្វីមានឡានទំនើបជិះយ៉ាងនេះ?៕
#ប្រភពព័ត៌មានពី÷សមាគមសម្ពន្ធ័អ្នកសារព័ត៌មានដេីម្បីសេដ្ឋកិច្ចជាតិ (ស.ស.ស)