កំពង់ឆ្នាំង៖) ស្រ្តីម្នាក់បានសម្រេចចិត្តចង(ក សម្លា ប់ខ្លួនចោលកូនទើបតែមានអាយុ៣ខែឲ្យនៅកំព្រាម្ដាយ ដោយសាតែនាងបានតូចចិត្តនឹងប្ដីបានសុំលេងលះចែកផ្លូវគ្នាដើររៀងៗខ្លួនមក ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងភូមិកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ បន្ទាប់ពីប្ដីរបស់នាងបានសុំលេងលះរូបនាងមិនទាន់បានប៉ុន្មានថ្ងៃផងក៏ស្រាប់តែគិតខ្លីសម្រេចចិត្តចងកសម្លា ប់ខ្លួនឯងចោលកូនម្នាក់ដែលមានអាយុទើបតែបាន៣ខែប៉ុណ្ណោះឱ្យនៅកំព្រាទាំងឪពុកនិងម្ដាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។
ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុនោះភ្លាមដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានចងខ្សែហ៊ុំព័ទ្ធ រួចទាក់ទងទៅលោកគ្រូពេទ្យឱ្យចុះមកយកសំណាកជនរងគ្រោះទៅធ្វើតេស្តរកជំងឺកូវីដ19 ជាមុនសិន ទើបដឹងថា អវិជ្ជាមាន ក៍បានប្រគល់សពទៅឲ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យមើលឃើញថាជនរងគ្រោះពិតជាបានចងកសម្លា ប់ខ្លួនឯងប្រាកដមែន ហើយក៏បានធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖)ដោយវុត្ថា