ភ្នំពេញ ÷(ថ្ងៃសុក្រទី១៧ខែកញ្ញាឆ្នាំ២០២១) ប្រជាពលរដ្ធបានរាយការណ៏ប្រាប់សារព័ត៌មានCRN NEWS (នៅជិតរោងចក្រអាមេរិចកាំង)មួយកន្លែងបើក នៅភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការបង្ក្រាប
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នក សារព័ត៌មានអោយដឹងថា ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ជាពិសេសរាល់ សៅរ៍ និងអាទិត្យ តែម្ដង ចុះបើសិនមានឆ្លងការរីករាលដាជំងឺកូវីដ(១៩)ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ
ឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទទួលបានប្រយោជន៍ពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅកន្លែងនេះហើយមើលទៅ បានជាមិនហ៊ានធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ បីកុំ បីការ ពារ ក្នុងការទប់ស្កាត់ជំងឺកូវីដ(១៩) ឲ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់យ៉ាងខ្លាំងពីទីតាំងវង់ល្បែងខុសច្បាប់មួយនេះ គេនាំគ្នាចាក់(លុយ)រាប់លាន.និងរាប់ពាន់ដុល្លារ.ឯណោះ ជាពិសេសទីតាំងវង់ល្បែងនៅកន្លែងនេះមានអ្នកឈរចាំមើលផ្លូវ ។
មហាជនកំពុងគាំគ្នារិះគន់យ៉ាងខ្លាំងថាសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នុងការព្រួយបារម្ភ ភ័យខ្លាចកើតមាននូវអំពើហិង្សា នៅអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជាចោរលួច ចោរឆក់ និងចោរប្លន់ជាដើម។
អ្វីដែលសំខាន់ជាងនេះពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់នាំគ្នាសូមអំពាវនាវទៅលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិសែនជ័យ គណៈអភិបាលខណ្ឌពោធិសែនរាជធានីភ្នំពេញ និង និងលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌ ព្រមទាំងលោកមេប៉ុស្តិ៍ចោមទី២ នៅមូលដ្ឋានឲ្យជួយអន្តរាគមន៍បង្រ្កាបបទល្មើសប្រជល់មាន់មួយកន្លែងនេះផង៕អត្ថបទ
និពន្ធនាយក សារព័ត៌មាន CRN NEWS ទូរស័ព្ទ098414031