ខណ្ឌមានជ័យ ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកបានចុះផ្សាយកាលពីថ្ងៃទី២៣និង២៤ ខែកញ្ញា ឆ្នាំ២០២១ ដែលមានចំណងជើងថា
ខ្លាំងមែនម្ចាស់ផ្សារ សែន មេត្រី បបួលលោក ឈុន សុរ៉ាវី មេភូមិតំណាក់ធំ៣វាយគ្នាបន្ទាប់ពីលោកចុះបើកគំរបលូដើម្បីស្តាភក់ និង កាកសំណល់
លោក ប៊ុន បូណា ដែលគេស្គាល់ថាជាអ្នកគ្រប់គ្រងផ្សារ សែនមេត្រី បន្តពីឱពុក បានទាក់ទងទៅលោក ប៉ក់ ចំរ៉ុង អ្នកសារព័ត៌មាន ដើម្បីបកស្រាយរកភាពស្អាតស្អុំជូនលោកវិញដោយលោកបានលើកឡើងថាលោកមិនបាននៅកន្លែងកើតហេតុ ដូឆ្នេះសូមមហាជនឈប់ភាន់ច្រឡុំថាលោក ប៊ុន បូណា ជាអ្នកឃាត់លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣ មិនឲ្យបើកគំរបលូដើម្បីស្តាភក់ និង កាកសំណល់ ដែលបានស្ទះ ហើយលោក ប៊ុន បូណា ក៍មិនបានបបួលលោកពូមេភូមិវាយគ្នាដែរ។
នារសៀលម៉ោង១៦៖២៤នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តល់បទ សម្ភាសន៍ ជូនអង្គភាពសារព័ត៌មាន KNN តាមរយៈទូរសព្ទ ថារូបលោក និង ប្រជាការពារភូមិមានគ្នា៤នាក់ បានចុះមកមុខផ្សារ សែនមេត្រី ក្នុងគោលបំណងបើកគំរបលូស្តាភក់ និង សំណល់ដែលស្ទះ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនារដូវវស្សា ស្រាប់តែម្តាយលោក ប៊ុន បូណា បានមករៀរាំងហាមឃាត់មិនព្រមឲ្យលោក បើកគំរបលូស្តាភក់នោះទេ រួមទាំងគូកនបានមកជេប្រមាទមើលងាយលោកជាមេភូមិថែមទៀតផង លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣បានបន្តរទៀតថា អ្នកដែលបបួលលោកវាយគ្នាមួយស្មើរមិនមែនលោក ប៊ុន បូណា ទេ គឺឈ្មោះ ប៊ុន បូកា ដែលត្រូវជាប្អូនប្រុសលោក ប៊ុន បូណា ម្ចាស់ផ្សារ សែន មេត្រី ។
លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣ បានបន្តរទៀតថា ក្នុងនាមលោកជាមេភូមិគឺជាម៉ែជាឱរបស់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដូឆ្នេះលោកតែងតែខ្វាយខ្វល់ពីសុខទុក្ខពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចដែលលោកគ្រប់គ្រង មិនគួរណាម្តាយ លោក ប៊ុន បូកា រួមទាំងគូកន មកជេរប្រមាទ ហើយលោក ប៊ុន បូកា មិនអស់ចិត្តហក់កញ្ច្រោលស្ទុះមករកវាយលោក ហើយបបួលលោកជាមេភូមិវាយគ្នាមួយស្មើថែមទៀតផង។
លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣ បានប្រាប់ឲ្យដឹងទៀតថាម្ចាស់ ផ្សារ សែនមេត្រី បានរំលោភយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធសាងសង់តូបរួចដាក់ជួលឲ្យអាជីវករលក់ក្នុងមួយតូបតម្លៃ $1400 បង់មួយឆ្នាំ $430 នឹងតម្រូវឲ្យបង់ក្នុងមួយថ្ងៃ $4 ជាប្រចាំ។
រឿងលោក ប៊ុន បូកា បបួលលោកមេភូមិវាយគ្នាមួយស្មើ និង ម្តាយ រួមទាំងគូកនមកជេរប្រមាទមកលើអជ្ញាធរភូមិ មកទល់ពេលនេះនៅមិនទាន់មានការសម្របសម្រួលឬសំទោសលោកពូមេភូមិនៅឡើយទេ។
លោក ឈុន សុរ៉ាវី មេភូមិដំណាក់ធំ៣ បានស្នើសុំខាងម្ចាស់ផ្សារសែនមេត្រី ជួយបង្ហាញប្លង់ឲ្យអជ្ញាធរ និង មហាជន បានឃើញផងថាតើប្លង់របស់ម្ចាស់ផ្សារ សែនមេត្រី នៅត្រឹមចំណុចណា បើសិនប្លង់ផ្សារពិតជាមកដល់ចិញ្ចើមថ្នល់ពិតប្រាកតមែនលោកសុខចិត្តទទួលខុសត្រូវ លោកមិនទៅបំពានចូលបើកគំរបលូទៀតទេ។
លោក ឈុន សុរ៉ាវី បន្តថាដីម្ចាស់ផ្សារ សែនមេត្រី ធំណាស់ទំហំជិត៣ហិកតា មិចមិនព្រមធ្វើផ្សារលើដីរបស់ខ្លួនចាំអីលោភលន់រំលោភយកផ្លូវសាធារណៈដែលជា សម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធ ហើយដាក់ជួលយកប្រាក់រាប់សិបមុឺនដុល្លាក្នុងមួយឆ្នាំ ដាក់ចូលហោប៉ៅរបស់ខ្លួនដោយមិនខ្វល់ពីផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជាពិសេសធ្វើឲ្យផ្លូវកាន់តែរួមតូចចង្អៀតដោយសារតែភាពលោភលន់។
ដូច្នេះក្នុងនាមលោកជាមេភូមិបានស្នើសុំថ្នាក់សង្កាត់ និង សាលាខណ្ឌមានជ័យ មេត្តាជួយមានវិធានការរំដោះយកផ្លូវសាធារណៈមកវិញ ដើម្បីមុខមាត់ភូមិសង្កាត់រស់នៅស្អាតប្រកបដោយផាសុខភាព។អត្ថបទ នាយភ្លុក