រាជធានីភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អាចោលជើង១ បានកំពុងបង្ហាញវត្តមាននៅជិតគល់ស្ពានស្ទឹងមានជ័យ ដោយ មានអ្នកញៀនល្បែងមកពីគ្រប់ទិសទីចេញចូលលេងយ៉ាងអនាធិបតេយ្យ។
អ្នកញៀនល្បែងជាច្រើនបាននាំគ្នាចូលលេងយ៉ាងគគ្រឹក គគ្រេង ហាក់គ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចអ្វីសោះ ពិសេសមិនខ្លាចញញើតនឹងការឆ្លងរាលដាលនៃជំងឺ កូវីដ -១៩។
ពាក្យចាស់ពោលថាៈ ល្បែងតែងរេ ជួនគេ ជួនគេ ជួនគេ មិនងាយទេឈ្នះបទល្បែង ដោយអ្នកខ្លះចាញ់អស់លុយអស់រាប់លាន តែនៅតែមិនរាងចាល ឲ្យតែបានអ៊ុតឃើញក្រាស់-ស្តើង ក៏អស់ចិត្តដែរ នឹងនៅតែប្រមូលផ្តុំគ្នាដើម្បីមកចាក់ភ្នាល់ល្បែងយ៉ាងអនាធិបតេយ្យដដែលនៅចំណុចជិតគល់ស្ពានស្ទឹងមានជ័យ ជិតតារាងប៉ាល់នៅផ្ទះឈ្មោះវិរះគេលេងនៅជាន់លើ ស្ថិតនៅភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហាក់ដូចជាមិនខ្លាច ញញើតសមត្ថកិច្ចចាប់វ៉ៃខ្នោះអីបន្តិចសោះ។ប្រភពដដែលបានឲ្យដឹងទៀតថា ម្ចាស់បនល្បែងមានថា ឈ្មោះវិរះ បានបើកលេងដុះស្លែររាប់ឆ្នាំមកហើយ។
ប្រជាពលរដ្ឋធ្វើការសំណូមពរទៅដល់ លោក ពេជ្រកែវមុន្នី អភិបាល ខណ្ឌមានជ័យ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេសសមត្ថកិច្ចសាមី សូមមានវិធានការផ្លូវច្បាប់ចាប់បុគ្គលពាក់ព័ន្ធដាក់ទោស និងបិទទីតាំងល្បែងស៊ីសងដុះស្លែនេះផង បើមិនដូច្នោះទេប្រជាពលរដ្ឋគ្មានឡើយសេចក្តីសុខ ព្រោះនឹងត្រូវប្រឈមមុខនឹងភាពអសន្តិសុខនៅក្នុងមូលដ្ឋាន ដែលកើតចេញពីល្បែងស៊ីសងនេះឯង៕ប្រភពពី/តាព្រហ្ម