ខេត្តបាត់ដំបង៖ តាមនគរបាលការពារព្រំដែន ប្រទះឃើញលើកទី០១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងខេមរ:ភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធមួយចំនួននៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងនោះរួមមាន ៖
-អាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់
-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។
លើកទី០២
ប្រជាពលរដ្ឋប្រទះឃើញក្នុងចំការតាង៉ែត ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ខែវិច្ឆិកា មានអាវុធចំនួន៥៣ដើម (AK47 ៥០ដើម M79 ចំនួន៣ដើម) និងបង់AK47 ចំនួន៤៧បង់ ។
យោងតាមការការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ឈានដល់ឃាត់ខ្លួនបានមុខសញ្ញាជនជនសង្ស័យ ចំនួន០៧នាក់។
ក្នុងនោះ
១.ឈ្មោះ លៀង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មន្ត្រីការិយាល័យពលករខ្មែរក្រៅប្រទេស នាយកដ្ឋានវិនិយោគឯកជននៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។
២.ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំយោធានៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួង ការពារជាតិ ។
៣.ព្រិន្ទបាលឯក វី វិនហាយ ភេទប្រុស អាយុ៣៦ឆ្នាំ យោធានៅសឹករងស្រុកភ្នំព្រឹកខេត្តបាត់ដំបង
៤.ប៉ុល នី ភេទប្រុស អាយុ៥១ឆ្នាំ អតីតយោធានៅតំបន់ប្រតិបត្តិការសឹងរកបាត់ដំបង ក៥ កងទ័ពជើងគោក។
៥. ឧត្តមសេនីយ៍ទោ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ នាយករងឃ្លាំងសម្ភារបច្ចេកទេស(K4)អគ្គនាយកដ្ឋានសម្ភារ បច្ចេកទេសក្រសួងការពារជាតិ។
៦.វរសេនីយ៍ឯក យូ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំមន្ត្រីបម្រើការងារនៅអគ្គនាយក ដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ។
៧.វរសេនីយទោ ព្រហ្ម សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំមន្ត្រីបំរើការងារនៅ អគ្គនាយកដ្ឋានសំភារ:បច្ចេកទេសក្រសួងការពារជាតិ៕