ក្រុងតាខ្មៅ÷ កាលពីវេលាម៉ោង២២.០០នាទីយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១នៅចំណុចផ្លូវលំភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល។
សម្ថកិច្ចចាប់ឃាត់ខ្លួនបុរស៤នាក់ដែលសង្ស័យរក្សាទុកនូវសារធាតុញៀនរួមមាន
ទី១. ឈ្មោះសាំង-ធារ៉ាភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរកម្មករសំណង់
ទី២. ឈ្មោះជ្រៀ-សុធីភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិព្រែកតាឡុងបី សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរជាងភ្លើង
ទី៣. ឈ្មោះឌឿន-ឈុននី ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិព្រែកតាឡុងបី សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរកម្មករសំណង់
ទី៤. ឈ្មោះស្នាបូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ
ក្រោយពេលសម្ថកិច្ចឃាត់ខ្លួនឆែកឃេីញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុចំនួន០២កញ្ចប់តូច
ម៉ូតូ០១គ្រឿងម៉ាកគប់ជ្រុងពណ៏ទឹកប៉ិចពាក់ស្លាកលេខភ្នំពេញ1N9329
ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចពណ៏ទឹកប្រាក់និងខ្សៀ០១
នៅវេលាម៉ោងខាងលើសមត្ថកិច្ចមូលដ្ឋានសង្កាត់ដាមៀនបានចុះល្បាតដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក៏បានប្រទះឃើញជនសង្ស័យតែមានអ្នកឈរនៅតាមបណ្ដោយផ្លូវមានការសង្ស័យសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តែម្ដង
យោងតាមលោកវរសេនីយ៍ត្រី សេង វុទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដេីមមៀនបានបញ្ជាក់ថាក្រោយពេលដែលឃាត់ជនសង្ស័យបានលោកក៏បានរាយការណ៍ទៅលោកយី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅដើម្បីសុំគោលការណ៍ត្រួតពិនិត្យនិងឆែកឆេរក៏ប្រទះឃើញគ្រឿងញៀនតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការនគរបាលក្រុងតាខ្មៅដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕