រាជធានីភ្នំពេញ៖ ទីតាំងទូរហ្គាមបាញ់ត្រីមួយកន្លែងជ្រកក្រោមស្លាកយីហោហាងម៉ាស្សា អ៉ីយ៉ាង ដែលស្ថិតនៅទីតាំងផ្លូវអគារមជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សារ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ ដែលគ្មានសមត្ថកិច្ចណាហ៊ានមានចំណាត់ការបង្ក្រាបទាល់តែសោះ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានថ្លែងប្រាប់ឲ្យដឹងថា ទីតាំងហ្គេមល្បែងបាញ់ត្រីនេះ បើកឲ្យមនុស្សទូរទៅចូលលេងគ្រប់ស្រទាប់វណ្ណៈ ក្មេងចាស់ យុវវ័យ និងជនបរទេសគ្រប់រូប ឲ្យតែមានលុយភ្នាល់ដឹងតែអាចលេងបានហើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខានឡេីយ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងទាំងនេះឯង។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រីខ្នាតយក្សខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសូមណូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕ពូឃ្លោក