ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ក្រសួងកសិកម្មវាយកម្ទេចកសិដ្ឋានចិញ្ចឹមគោទឹកដោះរបស់លោកឧញ៉ា ស្រី ចន្ធូ

រាជធានីភ្នំពេញ÷ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចវាយកម្ទេចរបងកសិដ្ឋានចិញ្ចឹមគោរបស់លោកឧកញ៉ា ស្រី ចន្ធូ ដែលជាអ្នកអភិវឧ្ឍន៏ និងវិនិយោគលើវិស័យកសិកម្ម ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងទី៥-៦ ខែមករា ឆ្នាំ២០២២ ដោយចោទថាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ក្រសួងកសិកម្មបានវាយកម្ទេចលើអ្នកអភិវឌ្ឍវិស័យកសិកម្ម បើទោះបីជាកសិដ្ឋាននេះទទួលបានសិទ្ធិអនុញ្ញាស្របច្បាប់ក្តី ក៏ក្រសួងបានសម្រេចវាយកម្ទេចចោល ដោយបានធ្វើឲ្យលោកឧកញ៉ា ស្រី ចន្ធូ ក្លាយទៅជាជនរងគ្រោះដំបូងគេបង្អស់ក្នុងការវាយកម្ទេចនេះ។ មហាជនបានមើលឃើញថា ហេតុអ្វីបានជាក្រសួងកសិកម្ម ដែលលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ប៉ុន្តែបែរជាវាយកម្ទេចនូវក្រោលគោ របងគោ ដែលជាកសិដ្ឋានចិញ្ចឹមគោធំជាងគេនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាកសិដ្ឋានដែលល្បីលើឆាកជាតិ និងអន្តជាតិ ដោយចោទប្រកាន់ពីការរំលោភលើដីធ្លី។

លោកឧកញ៉ា ស្រី ចន្ធូ មានប្រសាសន៍ថា លោកមិនប្រឆាំងតបតចំពោះការសម្រេចចិត្តវាយកម្ទេចនោះទេ ដោយលោកឧកញ៉ាសម្តែងការសោកស្តាយចំពោះសមិទ្ធិផលដែលបានកើតមានហើយមិនគួរណាត្រូវកំទេចចោលទទេរៗបែបនេះសោះ ប្រសិនបើការទិញដីរបស់លោកប៉ះពាល់ជាមួយដីកសិកម្មរឺដីរដ្ឋនូវចំណែកណាមួយ យ៉ាងហោចណាស់ក៏គួរតែទុកឱកាសអោយលោកបានជួលពីក្រសួងកសិកម្មវិញដើម្បីបន្តការអភិវឧ្ឍន៏ ដែលរដ្ឋអាចចំណេញថ្លៃឈ្នួលជួលដី និងការបង់ពន្ធផ្សេងក៏បានចូលជាចំណូលរបស់រដ្ឋផងដែរ។

ដោយសារមានការស្នើសុំអោយមានការវិនិយោគពីសំណាក់លោកអិបាលស្រុកដើម្បីដើម្បីបង្កើនការងារបន្ថែមធ្វើជូនដល់ប្រជាជនមូលដ្ឋាន និងដោយសារការអនុញ្ញាតពីច្បាប់លើការវិនិយោគវិស័យកសិកម្មពីឯកឧត្តមអភិបាលខេត្តផងដែរ។ ម្យ៉ាងទៀតនៅទីនោះគឺមានអាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមពូជគោទឹកដោះ(គោពូជ Holstein)ទើបលោកសំរេចចិត្តទិញដីធ្លីនៅតំបន់ខាងលើសំរាប់បើកកសិដ្ឋានចិញ្ចឹមគោតំបន់នេះតែម្តងទៅ លិខិតទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋក៏មាន។ លោកឧកញ៉ា ស្រី ចន្ធូ បន្ថែមថា ការវាយកម្ទេចនេះមិនមានការជូនដំណឹងអ្វីទេ គឺចុះមកវាយកម្ទេចតែម្តង។ ការសាងសង់ និងការអភិវឌ្ឍកសិដ្ឋាននៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺអស់រយៈពេល៤ទៅ៥ឆ្នាំមកហើយ ទម្រាំបានប៉ុណ្ណឹង តែត្រូវបានក្រសួងកសិកម្មបានលោកបានវាយកំទេចចោលត្រឹមតែរយះពេលពីរថ្ងៃប៉ុណ្ណោះ ការខូចខាតនេះសរុបជាទឹកប្រាក់អស់ប្រមាណ៥០ម៉ឺនដុល្លារ។

លោកឧកញ៉ាបានបន្តទៀតថា មិនត្រឹមតែនៅខេត្តមណ្ឌលគិរីនោះទេ ខេត្តណាក៏បានឲ្យតែជាដីឯកជនដីស្របច្បាប់កុំប៉ះពាល់ដីរដ្ឋ លោកនឹងសិក្សាពីភូមិសាស្រ្តក្នុងការសំរេចចិត្តវិនិយោគលើវិស័យចិញ្ចឹមសត្វដូចគ្នា។

ប្រសិនបើលោកមានកំហុសឆ្គងណាមួយសូមឯកឧត្តមមេត្តាជួយណែនាំ ព្រោះលោកខាតបង់ច្រើនណាស់ទាំងថវិកា កំលាំងកាយ កំលាំងចិត្ត វេលា និងប៉ះពាល់ដល់អ្នកវិនិយោគក្នុងស្រុក និងក្រៅប្រទេសផងដែរ។ ដូច្នេះលោកស្នើសុំការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មេត្តាផ្តល់ឱកាសស្របច្បាប់ពេញលេញដើម្បីឲ្យលោកបានអភិវឧ្ឍន៍វិស័យកសិកម្មនៅតំបន់នោះដោយក្តីអនុគ្រោះផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com